Breaking News
Loading...
Friday, September 20, 2013

អ្នកសារព័ត៌មានប្រទេសចិន បានរកឃើញថ្មភ្នំ មានរូបរាងដូចមុខមនុស្ស


យោងតាមសារព័ត៌មាន chinanavis របស់ប្រទេសចិន បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ អ្នកសារព័ត៌មានជាច្រើននាក់ នៅក្នុងប្រទេសចិន បានប្រទះឃើញថ្មភ្នំមួយ ស្ថិតនៅលើភ្នំ Lushan ក្នុងប្រទេសចិន ដែលមានរូបរាងដូចមុខមនុស្ស បេះបិទតែម្តង ព្រោះវាបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ នូវរូបរាងច្រមុះ ភ្នែក មាត់ និងចង្កា។ ជាមួយគ្នានេះដែរ ច្រាំងថ្មចោទស្ថិតនៅខាងក្រោមថ្មភ្នំនោះ ត្រូវបានគេចាតុទុកថា ជាដងខ្លួនរបស់វា។

គួរបញ្ជាក់ផងដែរថា មន្ត្រីនៅក្នុងតំបន់នោះ បានធ្វើការប្រមូលឈ្មោះ ពីគ្រប់ទិសទីទាំងអស់ សម្រាប់ដាក់ឲ្យថ្មភ្នំនោះ ហើយអ្នកដែលបានផ្តល់ឈ្មោះ សម្រាប់ដាក់ឲ្យវា នឹងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ១០,០០០យ័ន (ស្មើនឹង ១,៦៣៤ដុល្លារ) បើសិនជាឈ្មោះនោះ ត្រូវបានជ្រើសរើសយកមកប្រើជាផ្លូវការ។

យ៉ាងណាមិញ មនុស្សនៅក្នុងតំបន់នោះ បានដាក់ឈ្មោះឲ្យថ្មភ្នំនោះថា “Zhu Tou Shi” (មានន័យថា ក្បាលជ្រូក)៕





ដោយ ៖ ប៊ី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved