ព័ត៌មានវិទ្យា​ អាច​ចាត់​ទុក​ថា​ជា​ជំនាញ​ដ៏​ល្អ​​មួយ​សម្រាប់​ទីផ្សារ​ការងារ និង​ដែល​និស្សិត​អាច​ពិចារណា​ក្នុង​ការ​ជ្រើសរើស​​សិក្សា​នៅ​ឆ្នាំ​សិក្សា​ថ្មី​ខាង​មុខ​នេះ។ ការ​ជ្រើសរើស​ជំនាញ​មួយ​ត្រូវ​អាច​ជា​រឿង​ពិបាក ប៉ុន្តែ​ការ​ជ្រើសរើស​សាលា​បណ្តុះ​បណ្តាល​ដ៏​ល្អ​ក៏​រឹត​តែ​ពិបាក ហើយ​ដែល​និស្សិត​ត្រូវ​តែ​ពិចារណា​ទ្វេដង ដើម្បី​ចៀសវាង​ការ​សោក​​ស្តាយ​ និង​ដែល​នាំ​​ឲ្យ​ខាត​ទាំង​ពេលវេលា​និងលុយ​កាក់។

តើ​ខាង​ក្រោម​នេះ អាច​ជា​សាលា​ដែល​មិត្ត​អ្នក​សិក្សា​ពិចារណា ក្នុង​ការ​ជ្រើសរើស​ជំនាញ​ព័ត៌មានវិទ្យា​សិក្សា​ដែរ​ឬ​ទេ?

សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP)

សាកលវិទ្យាល័យជាតិ​គ្រប់គ្រង (NUM)

សាកលវិទ្យាល័យ ន័រតុន (Norton)

វិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា (ITC)

សាកលវិទ្យាល័យ​ អាយអាយស៊ីនៃ​បច្ចេកវិទ្យា (IIC)

វិទ្យាស្ថាន ស៊ីតិក

សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត (UP)

ចុះ​មិត្ត​អ្នក​អាន​គិត​ថា ក្នុង​ចំណោម​សាកលវិទ្យាល័យ​ខាង​លើ​នេះ​មួយ​ណា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ ឬ​ក៏​មាន​សាកលវិទ្យាល័យ​​ក្រៅ​ពី​នេះ​ទៀត៕