​ការ​​​​ស្នើសុំ​​សង្សារ ឬ​គូ​ស្នេហ៍​​ដែល​បាន​ស្គាល់​ចិត្ត​ស្គាល់​ថ្លើម​គ្នា​​​​​​​ជា​យូរ​​មក​ហើយ​ដើម្បី​រៀបការ​​​​​ អាច​ចាត់​ទុក​ថា ជា​រឿង​​ស្រួល​និយាយ។ ក៏​ប៉ុន្តែ​ ​បើ​ចង់​បាន​ចម្លើយ​វិជ្ជមាន​ជានិច្ច​​​​ គឺ​មិន​អាច​​ទទួល​បាន​១០០% ​នោះ​ទេ​។​ ​​​បើ​អាច​​សូម​​សាកល្បង​រៀបចំ​​កម្មវិធី​ពិសេស​ ឬ​ឈុត​ឆាក​​ប្លែកៗ​ជាមុន ធ្វើ​យ៉ាងណា​​​​ឲ្យ​នាង​ភ្ញាក់ផ្អើល​​​ និង​ពិបាក​​​​បដិសេធ​សំណើ​​។

​​​​​វីដេអូ​​ឃ្លិប​ខាងក្រោម​នេះ ​ប្រិយមិត្ត​នឹង​​បាន​ទស្សនា​ពី​ការ​ឃោសនា​ពាណិជ្ជកម្ម​មួយ​យ៉ាង​​ទាក់ទាញ​បំផុត​របស់​ក្រុមហ៊ុន ​ASUS ពី​​ពិធី​ស្នើសុំ​រៀបការ​ដ៏​ប្លែក​មួយ​ដែល​បុរស​ជា​សង្សារ​បាន​បង្កើត​ភាព​ច្នៃប្រឌិត​គួរឲ្យ​ភ្ញាក់​ផ្អើល​ដល់​នារី​ម្ចាស់​ចិត្ត​របស់​ខ្លួន​​​តាម​រយៈ​បច្ចេកវិទ្យា​សម័យ​ទំនើប​​នេះ​។ ប្រសិន​បើ​​ប្រិយមិត្ត​​អាច​បង្កើត​​ភាព​ភ្ញាក់ផ្អើល​បាន​ដូច​នេះ​ ឬក៏​ពិសេស​ជាង​នេះ​ទៅ​​ទៀត​នោះ​​ ធានា​ថា​ សំណើ​​សុំ​រៀប​ការ​របស់​អ្នក​​​​​ទទួល​បាន​ជោគជ័យ​ខ្ពស់​ជាង​ ៥០%។ ​

នៅ​ចាំ​អី​ទៀត​ ​​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​តែ​ម្ដង​ទៅ​៖