Breaking News
Loading...
Monday, September 23, 2013

ចាប់បានសត្វបង្គួយយក្សមួយក្បាល នៅប្រទេសសឹង្ហបុរី


កាលពីថ្មីៗនេះ រូបភាពចាប់បានសត្វបង្គួយយក្សមួយក្បាល ដែលបុរសមួយក្រុមចាប់បាន នៅតំបន់ខេត្ត Yishun ប្រទេសសឹង្ហបុរី ត្រូវបានគេបង្ហោះព្រោងព្រាតនៅលើបណ្តាញអ៊ិនធើណែត កន្លងទៅនេះ។

យោងតាមអាជ្ញាធរនៅតំបន់នោះ បានឲ្យដឹងថា គេបានចំនាយរយៈពេលយ៉ាងយូរ ដើម្បីចាប់បង្គួយមួយក្បាលនេះ ដោយត្រូវចំនាយកម្លាំងប៉ូលីស និងអ្នកជិតខាងជាច្រើននាក់ ទើបអាចចាប់វាបាន នៅប្រហែលជាវេលាម៉ោង ១២ថ្ងៃត្រង់។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ បង្គួយមួយក្បាលនេះ ត្រូវបានអាជ្ញាធរបញ្ជូនទៅកាន់សួនសត្វជាតិមួយ នៅប្រទេសសឹង្ហបុរី ដើម្បីធ្វើការចិញ្ចឹម និងអភិរក្សផងដែរ។






តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះបង្គួយមួយក្បាល?

ដោយ RoMeo

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved