Breaking News
Loading...
Monday, September 23, 2013

ក្មេងប្រុសវ័យជំទង់ ទំងន់ជិត ៣០០គីឡូក្រាម ទូរស័ព្ទរកជំនួយ ជួយជូនទៅបន្ទប់ទឹក!


តាមសារព័ត៌មានរបស់ប្រទេសចិន បានឲ្យដឹងថា ក្រុមគ្រួសាររបស់ក្មេងប្រុសវ័យជំទង់ម្នាក់ បានទូរស័ព្ទរកអ្នក ពន្លត់អគ្គិភ័យ ដើម្បីជួយបីត្រកង កូនរបស់ខ្លួនទៅងូតទឹក។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងប្រុសវ័យជំទង់នេះ មានអាយុ ១៩ឆ្នាំ ជាអ្នករស់នៅក្នុងទីក្រុង Shenyang នៃខេត្ដ Liaoning  ប្រទេសចិន។ សម្រាប់ក្មេងប្រុសនេះផ្ទាល់ មានទំងន់ ជិត ៣០០គីឡូក្រាម ដែលជាមួយគ្នានេះ ខាងក្រុមគ្រួសារក្មេងប្រុសនេះ បានទូរស័ព្ទ រកជំនួយពី អ្នកពន្លត់អគ្គិភ័យ ដែលជួយលើកក្មេងប្រុសនេះទៅ កាន់បន្ទប់ទឹក ដើម្បីងូតទឹកសំអាតខ្លួននោះ។ បន្ថែមពីនោះ បានឲ្យដឹងថា អ្នកពន្លត់អគ្គិភ័យ ៧នាក់ បានទៅដល់ផ្ទះរបស់ក្មេងប្រុសនេះ និងជួយបីត្រកងក្មេងប្រុសនេះ ទៅកាន់បន្ទប់ទឹក ជាមួយនឹងភួយ ហើយម្ដាយរបស់ក្មេងប្រុសនេះ ក៏ធ្វើការសំអាត និងងូតទឹកឲ្យកូនរបស់ខ្លួនផ្ទាល់ផងដែរ។

អ្វីដែលជាការព្រួយបារម្មណ៍ របស់សាធារណៈជន និងអ្នកជិតខាងជាច្រើននោះ គឹថាតើថ្ងៃអនាគតរបស់ក្មេងនេះនឹងទៅជាយ៉ាងណា?

តើប្រិយមិត្ដយល់យ៉ាងណា ?



ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved