ការ​កំណត់​លទ្ធផល​ទុក​មុន (match-fixing) ឬ​និយាយ​ឲ្យ​ស្រួល​ស្ដាប់​ថា ​ការ​លេង​លក់គ្រាប់​ នៅ​តែ​ជា​មេរោគ​បំពុល​ពិភព​បាល់ទាត់​សម័យ​ទំនើប​នេះ​ដដែល។ ដោយ​សារ​តែ​បែប​នេះ​ហើយ​ទើប​អតីត​​ប្រធាន​ផ្នែក​សន្តិសុខ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ FIFA លោក Chis Eaton ដែល​ធ្លាប់​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​បំបាត់​​អំពើ​ពុក​រលួយ​ក្នុង​​​បាល់ទាត់ បាន​លើក​ឡើង​ជា​ថ្មី​ថា​ បាល់ទាត់​ត្រូវ​ការ​ស្ថាប័ន​សកល​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​កំណត់​លទ្ធផល​ទុក​មុន​ ព្រោះ​វា​​កាន់​តែ​ធ្ងន់ធ្ងរ​ហើយ។

រូប តំណាង

តាម​ពិត​ទៅ​លោក Eaton ធ្លាប់​លើក​យក​ប្រធាន​បទ​នេះ​មក​និយាយ​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ប៉ុន្តែ​ការ​ចេញ​មុខ​ជា​ថ្មី​នេះ គឺ​ក្រោយ​ពី​មាន​ព័ត៌មាន​ស្ដី​​ពី​ការ​ចាប់​ខ្លួន​មនុស្ស​១៤នាក់​នៅ​​ប្រទេស​សិង្ហបុរី​កាល​​​ពី​ថ្មីៗ​នេះ ទាក់ទង​នឹង​​ match-fixing។

អត្ថបទ​ពាក់ព័ន្ធ៖ ដល់​ក! បើក​ឲ្យ​ស៊ី​មែន ​បាល់​ទាត់​សោះ​ស៊ី​ដល់​ ៧៩-០ និង ​៦៧-០?

បុរស​សញ្ជាតិ​អូស្រ្ដាលី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​ការ​​បង្កើត​ស្ថាប័ន​ស៊ើប​អង្កេត​ជា​សាកល​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​មួយ នឹង​អាច​ជួយ​ចែក​រំលែក​ព័ត៌មាន និង​ដោះស្រាយ​ស្ថានការណ៍​បាន​ឆាប់​រហ័ស។ លោក​បាន​និយាយ​ប្រាប់​ BBC Sport ថា ៖ “បាល់ទាត់​កំពុង​ជួប​វិបត្តិ ជា​ពិសេស​គឺ​​នៅ​ក្នុង​លីក​លំដាប់​ក្រោមៗ។ ​មិន​មាន​ន័យ​ថា​ វា​តែងតែ​កើត​ឡើង​នៅ​លីក​លំដាប់​ក្រោម​នោះ​ទេ​ តែ​វា​ក៏​បាន​កើត​ឡើង​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ ឬ​ប្រកួត​ពាន​រង្វាន​ធំៗ​នោះ​​ដែរ។

ក្រៅ​ពី​ការ​ចាប់​ខ្លួន​នៅ​សិង្ហបុរី​ នៅ​ផ្នែក​ផ្សេង​ទៀត​នៃ​ពិភពលោក​ក៏​ធ្លាប់​ចាត់​វិធានការ​ក្ដៅ​ចំពោះ​បញ្ហា​នេះ​ដែរ ដូច​ជា​ចិន និង​អូស្រ្ដាលី​ជា​ដើម។ កាល​ពី​ខែ​កុម្ភៈ ទីភ្នាក់ងារ​ប៉ូលិស​របស់​អឺរ៉ុប Europol បាន​រក​ឃើញ​ថា​ ការ​ប្រកួត​ជា​ច្រើន​រយ​ប្រកួត​នៅ​ទូទាំង​ពិភពលោក​​គឺ​ជា​ការ​ប្រកួត​ដែល​កំណត់​លទ្ធផល​ទុក​មុន ដែល​ក្នុង​នោះ​មាន​ទាំង​នៅ Champions League និង​វគ្គ​ជម្រុះ World Cup ផង​ដែរ៕​

សម្រាប់​ប្រិយមិត្ត​វិញ​មាន​អ្វី​និយាយ​ទាក់ទង​នឹង​រឿង​ដ៏​​ស្មោកគ្រោក​ក្នុង​បាល់ទាត់​នេះ?

អត្ថបទ​​ពាក់ព័ន្ធ៖ UEFA ​ដាក់​បម្រាម​ក្លិប​របស់​ទួរគី​២ ពី​បទ​រៀប​ចំ​លទ្ធផល​

ប្រែ​សម្រួល៖ សុខ សុវត្តិ
ប្រភព៖ BBC