កម្មវិធី Skype ដំណើរការ​លើ iOS ឥឡូវ​កាន់​តែ​ផ្ដល់​ភាព​ងាយស្រួល​សម្រាប់​អ្នក​ប្រើប្រាស់ ព្រោះ​អាច​ភ្ជាប់​ប្រើ Voice Call ​ជា​​ក្រុម​បាន​ទៀត​ផង។ ​ថ្ងៃ​នេះ ក្រុមហ៊ុន Skype បាន​ដាក់​ចេញ​កម្មវិធី video call ដោយ​បាន​កំណែប្រែ​ថ្មី​ខាង​លើ។

អាន៖ Microsoft ​ថា​មុខងារ​ខល​វីដេអូ 3D នៅ​លើ Skype កំពុង​អភិវឌ្ឍ

មិន​ត្រឹម​បាន​បន្ថែម​លក្ខណៈ​ងាយស្រួល​និយាយ​ទៅ​កាន់​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ក្រុម​បាន​ប៉ុណ្ណោះ​ទេ សូម្បី​ទាំង voice និង video call សុទ្ធ​តែ​បាន​កែលំអ​ឱ្យ​មាន​គុណភាព​រឹត​តែ​ប្រសើរ​ឡើង​ជាង​ជំនាន់​មុនៗ​ទៀត​ផង។ កម្មវិធី​​ទំនាក់ទំនង​គ្នា​ដ៏​​ពេញ​និយម​មួយ​នេះ​ ត្រូវ​បាន​ដាក់​ចេញ​ឱ្យ​ប្រើ​បាន​ក្រោយ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 7 ចេញ​បាន​មួយ​ថ្ងៃ។

ក្រុមហ៊ុន​បាន​​ឱ្យ​ដឹង​ថា ៖ “រីករាយ​ជា​មួយ voice និង video call ទៅ​កាន់​នរណា​ម្នាក់ ដែល​ប្រើ​កម្មវិធី Skype និង​រីករាយ​ជា​មួយ​កម្រិត video call គុណភាព HD ពី iPhone 5 របស់​អ្នក។ កម្មវិធី​ដំណើរការ​បាន​ល្អ​ជា​មួយ​ប្រព័ន្ធ​បណ្ដាញ 3G* និង WiFi”។

​កម្មវិធី Skype V4.12 នេះ​អាច​ទាញ​យក​បាន​ដោយ​ ឥត​គិត​ថ្លៃ​ជា​មួយ​ទំហំ 28,6MP នៅ​លើ App Store។ ដើម្បី​ទាញ​យក Skype សម្រាប់ iOS សូម​ ចុច​ត្រង់​នេះ

អាន៖ បណ្ដាញ​សង្គម​ណា​មាន​អ្នក​លេង​ច្រើន​ជាង​គេ?
អាន៖ ជយោ! Skype មាន​ជា​ភាសា​ខ្មែរហើយ

ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ geeky-gadgets