Breaking News
Loading...
Friday, September 20, 2013

ឃាត់ខ្លួន​កម្មករ និងមេជាង​សំណង់ ២នាក់ ក្រោយ​វាយកាប់​ចាក់​គ្នា


បន្ទាយមានជ័យ ៖ កម្មករសំណង់ និងមេជាង២នាក់ ត្រូវបាននគរបាល ក្រុងសិរីសោភ័ណ ធ្វើការ ឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ នៅក្នុងបរិវេណរោងចក្រមួយ ដែលកំពុង សាងសង់ក្នុងភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយពីវាយ កាប់ចាក់គ្នា និងបំផ្លាញទ្រព្យសម្បត្តិភាគីជម្លោះ រួចនាំគ្នារត់គេចខ្លួន ។

លោក ស៊ីវ សុជាតិ អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣នេះថា ជនសង្ស័យដែលកម្លាំង របស់លោកឃាត់ខ្លួន ១-ឈ្មោះ នួន សុធា ភេទប្រុស អាយុ ៣៤ឆ្នាំ ជាមេជាង សំណង់ និង២-ឈ្មោះ សុខ វល័ក្ខ ភេទប្រុស អាយុ២៤ឆ្នាំ ជាកម្មករសំណង់ ។

លោក ស៊ីវ សុជាតិ បានបន្តថា មុនឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ខាងលើ បានវាយកាប់ចាក់ជាមួយ ក្រុមកម្មករសំណង់ មួយក្រុម ផ្សេងទៀត មានមេជាងឈ្មោះ ឡេង ស្រ៊ុន ភេទប្រុស អាយុ ៤២ឆ្នាំ ព្រោះតែរឿងទំនាស់ពាក្យសម្តីចាក់ផាគ្នា ។ ក្នុងហេតុការណ៍នោះ ក្រុមរបស់ឈ្មោះ ឡេង ស៊្រុន បានលើកគ្នាទៅវាយក្រុមកម្មកររបស់ឈ្មោះ នួន សុធា មុនដល់កន្លែងរោងដេក រួចនាំគ្នាគេចខ្លួនអស់ បន្ទាប់មកក្រុមកម្មករ របស់ នួន សុធា ក៏បាននាំគ្នាយកដំបង កាំបិត ចបកាប់ តាមវាយដល់រោងដេកវិញ មិនឃើញឈ្មោះ ឡេង ស៊្រុន ទេ ឃើញតែប្រពន្ធ ពួកគេក៏បានវាយធ្វើបាបនាង និង កាប់បំផ្លាញរបស់របរទីនោះខ្ទេចអស់ ក្រោយមកកម្លាំងនគរបាល ក៏ចុះទៅដល់ ឈានដល់ការចាប់ខ្លួនពួកគេទាំ ង២នាក់ យកមកសួរនាំតែម្តង ។

នៅចំពោះមុខសមត្ថកិច្ច សួរនាំជនសង្ស័យទាំង ២នាក់ មិនបានសារភាពថាខ្លួនបានប្រព្រឹត្តទេ ។ បើទោះបីជាបែបណា ជុំវិញករណីនេះ ត្រូវបានលោក ផាន់ ភីរម្យ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ បញ្ជាឲ្យកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved