Breaking News
Loading...
Sunday, September 22, 2013

ខ្ចី​ម៉ូតូ​មិត្តភក្តិ​យកទៅលក់ ហើយ​ប្រើល្បិច​ថា​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រត់ចោល​ម៉ូតូ​


​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវបាន​ជនរងគ្រោះ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​៤ និង​៤០​នាទី​រសៀល ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិតនៅ​ភូមិ​ជើងឯក សង្កាត់​ជើង  ឯក ខណ្ឌដង្កោ បន្ទាប់ពី​ជនសង្ស័យ​រូបនេះ​បាន​ប្រើល្បិច​ខ្ចី​ម៉ូតូ​របស់​ជនរងគ្រោះ​ដែលជា​មិត្តភក្តិ​យកទៅលក់​។​

 

​បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់​ខ្លួន​ខាងលើនេះ​មានឈ្មោះ ង្វៀង ហ្វឹ​ង​ហូ​វ ជា​ជនជាតិ​វៀត​ណាម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់នៅ​ភូមិ​ផ្សារ​ក្រោម ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ឈឹម ចន្ថា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​អ្នក​ម៉ៅ​ទិញ​ផ្លែស្វាយ មាន​ទីលំនៅក្នុង​​ស្រុក​ស្អាង ខេត្តកណ្តាល​។​

 

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​ខ្ចី​ម៉ូតូ​ជនរងគ្រោះ​ម៉ាក​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1AN​-3716 ដោយ​ប្រាប់ថា​ខ្ចី​មានការ​មួយ​ភ្លែត​។ បន្ទាប់ពី​ខ្ចី​បាន​ហើយ​ ជនសង្ស័យ​បាន​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ទៅ​លក់​នៅ​កន្លែង​គួ​ក​ជេ​ម៉ូតូ​នៅ​ម្តុំ​ផ្សារ​អូ​ប្ញ​ស្សី ហើយ​ក្រោយពេល​លក់បាន​សម្រេចបាន​ជិះ​ម៉ូតូឌុប​ត្រឡប់​ទៅវិញ​ប្រាប់ ម្ចាស់​ម៉ូតូ​ថា ខ្លួន​ជិះ​ម៉ូតូ​បុក​រថយន្ត​ឡិច​​ស៊ី​ស​១​គ្រឿង ហើយក៏​រត់ចោល​ម៉ូតូ​តែម្តងទៅ​។ ខណៈនោះ​ជនរងគ្រោះ​មិន​ជឿ​ក៏បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​វៀតណាម​រូបនេះ ប្រគល់ឱ្យ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ជើងឯក​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​។​

 

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​កាន់​តុលាការ​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

1

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved