Breaking News
Loading...
Sunday, September 22, 2013

ជំងឺ​រលាក​ពោះវៀន​អាច​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​ខ្ញុំ​ទេ​?


​វា​ពិតជា​អាច​។ ស្ត្រី​ដែល​មាន​ជំងឺ​រលាក​ពោះវៀន​មួយចំនួន​ទទួលរង​នូវ​ការឈឺចាប់ ឬ​មិន​ស្រួល​ក្នុង​ខ្លួន​ពេល​រួមភេទ​។ រឿង​នេះ​អាច​បណ្តាលមកពី​ជំងឺ​ខ្លួនឯង​, ការវះកាត់ និង​បញ្ហា​ផ្លូវភេទ​ដែល​ទាក់ទង​នឹង​ជំងឺ​។ ស្ត្រី​ដែល​មាន​ជំងឺ​រលាក​ពោះវៀន​ប្រហែលជា​មាន​បញ្ហា​ដូច​ខាងក្រោម​នេះ​ក្នុងពេល​រួមភេទ​៖

  • ឈឺ​ពោះ​
  • ឈឺ​នៅ​ចន្លោះ​ទ្វារមាស និង​រន្ធ​គូថ​
  • ឈឺ​ក្នុង​រន្ធ​គូ​ថ​
  • មាន​អារម្មណ៍​ថា​ពួក​គេ​ចង់​បន្ទោ​របង់​
  • អាម៉ាសមុខ​
  • ខ្លាច​ការ​លេច​ផោម ឬ​លាមក​


 

​ចំពោះ​ស្ត្រី​ដែល​មាន​ជំងឺ​ពោះវៀន​ប្រភេទ Crohn’s Disease វិញ ការ​រួមភេទ​ប្រកបដោយ​ភាព​ឈឺចាប់​ខ្លាំង​ច្រើនតែ​ជា​សញ្ញា​នៃ​ជំងឺ​បូស​អន្ទង់ ឬ​កក​ខ្ទុះ​ក្នុង​ទ្វារមាស ឬ​ជំងឺ​នោះ​កើតឡើង​លើ​តំបន់​ចន្លោះ​រន្ធ​គូ​ថ និង​ទ្វារមាស​តែម្តង​។ ស្ត្រី​មាន​ជំងឺ​ពោះវៀនធំ​ប្រភេទ Ulcerative Colitis ភាគច្រើន​មាន​ជីវិត​ផ្លូវភេទ​ធម្មតា​។ ប៉ុន្តែ​ក្រោយ​វះកាត់​រួច បញ្ហា​ផ្លូវភេទ​គឺជា​បញ្ហា​កើតឡើង​ជា​ញឹកញាប់​សម្រាប់​មនុស្ស​ស្រី​ទាំង​ជំងឺ Crohn’s Disease និង Ulcerative Colitis​។​

 

​បញ្ហា​ផ្លូវចិត្ត​ដែល​បណ្តាល​មកពី​ជំងឺ​រលាក​ពោះវៀន​ក៏​អាច​រំខាន​ដល់​ជីវិត​ផ្លូវភេទ​ស្ត្រី​បាន​ដែរ​។ ស្ត្រី​ដែល​មាន​ជំងឺ​បែបនេះ​មិនសូវ​ជា​មាន​ទំនុកចិត្ត​ទៅលើ​រាងកាយ​របស់​ពួកគេ​ជាង​ស្ត្រី​ផ្សេងៗ​ទៀតឡើយ​។ ការសិក្សា​បាន​អោយដឹងថា ស្ត្រី​ដែល​មាន​ជំងឺ​រលាក​ពោះវៀន ហើយ​មាន​ទំនាក់ទំនង​ស្នេហា​នឹងនរ​មិនសូវ​ឧស្សាហ៍​រួមភេទ​ញឹកញាប់​ឡើយ​។​

 

​ទោះបីជា​វា​ប្រហែលជា​រឿង​គួរអោយ​អាម៉ាស​ក៏ដោយ ក៏​វា​គឺជា​រឿង​សំខាន់​ដែល​ត្រូវ​និយាយ​ប្រាប់​គ្រូពេទ្យ​អោយ​ដឹង​ដែរ​បើ​សិន​ជា​អ្នក​កំពុងតែ​មាន​បញ្ហា​ខាង​ផ្លូវភេទ​។ គ្រូពេទ្យ​អាច​ណែនាំ​នូវ​គន្លឹះ​មាន​ប្រយោជន៍​ជាច្រើន​ដែល​នឹង​ជួយ​អោយ​អ្នកទទួលបាន​ជីវិត​ផ្លូវភេទ​ដ៏​មាន​សុខភាព​ល្អ​ឡើងវិញ​។ ឧទាហរណ៍ អ្នក​ឯកទេស​មួយចំនួន​ណែនាំ​ថា ស្ត្រី​គួរតែ​ប្រើ​ថ្នាំ​សុល​តាម​រន្ធ​គូថ​ក្រោយ​ពី​រួមភេទ​រួច​។ ជាមួយគ្នានេះដែរ ស្ត្រី​ដែល​មាន​ចោះ​បំពង់​បង្ហូរ​លាមក​មក​ខាងក្រៅ និង​មាន​បង់​បិទ​ខាងក្រៅ​ដែរនោះ ប្រហែលជា​ត្រូវ​បង្ហូរ​វា​ចេញ​អោយអស់​ដើម្បី​អាច​ធ្វើ​ទំនាក់ទំនង​ផ្លូវភេទ​បាន​ទៀត​។ ពេលខ្លះ ពួកគេ​អាច​រក​អ្វី​មក​បិទបាំង​បង់​បិត​នោះ​កុំ​អោយ​មើល​ឃើញ​, មាន​ទំនុកចិត្ត​ឡើងវិញ និង​ទាក់ទាញ​កាន់តែ​ខ្លាំង​ក្នុង​ពេល​រួមភេទ​។​

 

​ការ​រួមភេទ​ដែល​មាន​ការឈឺចាប់​ខ្លាំងក្លា​ប្រហែល​ជា​សញ្ញា​មួយ​ដែល​ជំងឺ​របស់​អ្នក​កំពុង​តែ​ធ្ងន់ធ្ងរ​។ ដូច្នេះ​យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​បញ្ហា​ផ្លូវភេទ​នេះ​ទៅ​។ គ្រូពេទ្យ​ក៏​ប្រហែលជា​អាច​ផ្លាស់ប្តូរ​កម្ម​វិធី​ព្យាបាល​ដើម្បី​អោយ​អ្នក​មាន​អារម្មណ៍ល្អ​ជាង​មុន និង​ជួយ​ជីវិត​ផ្លូវភេទ​វិញ​បាន​៕
 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved