Breaking News
Loading...
Sunday, September 22, 2013

ឡើងផ្ទះ​សំណាក់​រួម​រ័ក្ស​គ្នា​ជា​ច្រើនដង លុះ​ស្អែកឡើង​បែរជា​ស្រែកថា​គេ​ចាប់រំលោភ​


​រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៣ តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានធ្វើការ​ចោទប្រកាន់​បុរស​ម្នាក់​ពីបទ​រំលោភ​សេពសន្ថវៈ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី  ​២០ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្ទះសំណាក់​មួយកន្លែង​ស្ថិត​នៅ​ម្តុំ​សំណង់​១២​។​

 

​ប្រភព​ព័​ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​តុលាការ​ចោទប្រកាន់​ខាង​លើ​នេះ​មានឈ្មោះ យុន រដ្ឋា ហៅ​សិ​ដ្ឋ អា​យុ​៣២​ឆ្នាំ ជា​អ្នករត់ម៉ូតូឌុប មាន​ស្រុកកំណើត​នៅ​ភូមិ​អន្លង់​សេរី ឃុំ​រំលិច ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​​១១០ ផ្លូវ​រទេះភ្លើង សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ​។ ចំណែក​នារី​រងគ្រោះ អាយុ​២២​ឆ្នាំ បម្រើ​ការងារ​ជា​បុគ្គលិក​រត់​តុ​នៅ​ភោជ​នីយដ្ឋាន​បឹង​មាស​។​

 

​បើតាម​កំណត់ហេតុ​នៃ​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២០ ខែកញ្ញា ​កន្លង​ទៅ​នេះ ជន​សង្ស័យ​ បាន​ទូរ​ស័ព្ទ​​ទៅ​បបួល​នាង​ដើរលេង នាង​បាន​យល់ព្រម ព្រោះ​ជា​អ្នក​ធ្លាប់​ស្គាល់គ្នា ហើយ​នាង​ក៏​បបួល​មិត្តភក្តិ​ម្នាក់ទៀត​ទៅជា​មួយ​ដែរ​។ ពួកគេ​បាននាំគ្នា​ទៅ​ផឹកស៊ី​នៅ​ភូមិគ្រឹះ​មួយ​ជិត​វត្ត​សំរោង​អណ្តែត តាំងពីព្រឹក​រហូតដល់​ល្ងាច រហូត​ដល់​​ស្រ​វឹង​រៀង​ៗ​ខ្លួន​ ​ទើប​បែក​គ្នា។ ចំណែក​នាង​ត្រូវ​ជន​សង្ស័យ​ ឌុប​ទៅកាន់​ផ្ទះសំណាក់​មួយ​នៅក្បែរ​ផ្សារ​សំណង់​១២​។ ពេលទៅដល់​ផ្ទះសំណាក់ ជន​សង្ស័យ ​បាន​លួង​លោមនាង​ចូលដេក​នៅ​ទីនោះ ១​យប់ ព្រមទាំង​ធ្វើ​សកម្មភាព​រំលោភ​នាង​បានសម្រេច​ជាច្រើន​ដង​។​

 

​នៅ​ចំពោះមុខ​អយ្យការ ជនសង្ស័យ​បានធ្វើការ​បដិសេធថា រូបគេ​មិនបាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ដូចការ​ចោទ​ប្រ​កាន់​​នោះទេ គឺ​ពួក​គេ​ទាំង​២​នាក់​បាន​ស្រឡាញ់គ្នា រហូត​ឈានដល់​ការព្រមព្រៀង​ចូល​ផ្ទះសំណាក់​ដើម្បី​រួម​រ័ក្ស​គ្នា ហើយ​គេ​ក៏បាន​សន្យាថា នឹង​ចូលទៅ​ស្តីដណ្តឹង​ជនរងគ្រោះ​រៀបការ​ទៅតាម​ផ្លូវច្បាប់​ផងដែរ​។​

 

​ទាក់ទិន​នឹង​បញ្ហា​ខាងលើនេះ មជ្ឈដ្ឋាន​ជាច្រើន មានការ​ងឿងឆ្ងល់​ថា បើសិនជា​នារី​រងគ្រោះ​មិន​ស្ម័គ្រចិត្ត​ព្រម​រួម​រ័ក្ស​ជាមួយ​ជន​សង្ស័​យ​ទេ ម៉េច​ក៏​នាង​ហ៊ាន​ផ្ទះសំណាក់​ជាមួយគ្នា​? ដែល​បញ្ហា​ទាមទារ​ឲ្យ​ខាង​តុលាការ ធ្វើការ​ស្រាវជ្រាវ​ឲ្យ​ច្បាស់លាស់​មុននឹង​ធ្វើការ​វិនិច្ឆ័យ​ទោស​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នាំយក​ទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​៕

1

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved