តៃវ៉ាន់ កំពុងប្រឈមនឹងការវាយប្រហារដោយព្យុះ Usagi
តៃវ៉ាន់ ៖ លំនៅដ្ឋានជាច្រើនម៉ឺនខ្នង កំពុងតែជួបនូវផលលំបាក ដោយសារតែព្យុះកំណាចមួយដែលមានឈ្មោះ Usagi កំពុងតែវាយប្រហារយ៉ាងខ្លាំងទៅលើភាគខាងត្បូង កោះតៃវ៉ាន់ បង្កជាខ្យល់បក់ ភ្លៀងធ្លាក់ និងការបាក់ដីយ៉ាងធ្ងន់ធ្ងរ បណ្តាលឲ្យចរន្តអគ្គីសនី និងគមនាគមន៍ជាច្រើនត្រូវកាន់ផ្តាច់។
ប្រភពពីអាជ្ញាធរនៅក្នុងតំបន់បានឲ្យដឹងថា ព្យុះកំណាចនេះមានល្បឿនរហូតដល់ ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ៦នាក់ត្រូវរងរបួស។ ព្យុះនេះកំពុងតែបន្តដំណើរទៅកាន់ តំបន់នៅជិតកោះតៃវ៉ាន់ ដូចជា ប្រទេសហ្វីលីពីន និងកោះហុងកុង ជាដើម។
លំនៅដ្ឋានប្រជាពលរដ្ឋប្រមាណ ៤៥ ០០០ ខ្នងត្រូវកាត់ផ្តាច់ចរន្តអគ្គីសនី ចំណែកឯ ៥០០០ទៀតត្រូវខ្វះខាតទឹកស្អាតយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែជាភ័ព្វសំណាង ពុំមាននរណាម្នាក់ស្លាប់ក្នុងគ្រោះធម្មជាតិនេះឡើយ ដោយប្រជាជនត្រូវបានអាជ្ញាធរនៅតំបន់នោះ ប្រកាសអាសន្នជម្លៀសចេញ ទាន់ពេលវេលា៕
ប្រភពពី៖ www.watphnom-news.com
0 comments:
Post a Comment