Breaking News
Loading...
Sunday, September 22, 2013

សកម្ម​ភាព​៨​យ៉ាង របស់​ស្រ្តី​ក្រមុំ​ព្រហ្ម​ចារិនី​ នៅ​ពេល​រួម​ភេទ​លើក​ដំបូង


សុខភាព ៖ បុរស​ទាំងឡាយ​​តែង​តែ​មាន​​ចម្ងល់ និង​​ចង់​ដឹង​​ឲ្យ​​ច្បាស់​​ថា តើ​​ការ​រួម​រ័ក​​ក្នុង​​គ្រា​​ដំ​បូង របស់​​ស្រី​​ក្រមុំ​​ព្រហ្ម​ចា​រី នាង​​សម្តែង អា​កប្ប​កិរិយា​​ដូច​ម្តេច ? ហើយ​​បុរស​​មួយ​ចំនួន​ ​បាន​​សួរ​​គ្នា​​ទៅ​វិញ​ទៅ​មក ពី​​មធ្យោ​បាយ​ដើម្បី​អាច​ដឹងថា ហេតុអ្វី​បានជា ស្រី​ក្រមុំ​ព្រហ្មចារី នៅពេល​ភាគី​បុរស រួមរ័ក​បានសម្រេច​ដ​ល់​ទីជម្រៅ រួចរាល់​ហើយ នាង​ក៏​ប្រញាប់​ទាញ​ភួយ មក​រុំ​ដណ្តប់​ខ្លួន ឬ​គ្រប​បិទបាំង​កន្លែង​សំខាន់​នោះ ដោយ​ឲ្យ​ចេញ​តែ​ក្បាល និង​ចុងជើង​បន្តិច​ប៉ុណ្ណោះ​។​


១.​ខ្លួន​ឡើង​រឹងកំព្រឹស ខ្មាសអៀន​ខ្លាំង ត្រជាក់​ចុងដៃចុងជើង ៖ ការរួម​ភេទ​ជា​លើកដំបូង ក្នុង​ឆាកជីវិត​របស់​ស្ត្រី គឺ​ដងខ្លួន​ទាំងមូល រឹង​ដូច​គល់ឈើ ខ្លួនប្រាណ​ត្រជាក់​ដូច​ទឹកកក នៅពេលដែល​នាង​ត្រូវបាន​ថើប​សព្វ​កន្លុកកន្លៀត​។ បើ​បុរស​គូស្នេហ៍ រពឹសដៃ​ចាប់​ច្របាច់​នេះ​ច្របាច់​នោះ ព្យាយាម​ដោះ​សម្លៀកបំពាក់​នាង​ចេញ ដើម្បី​ឲ្យ​ខ្លួនប្រាណ​នៅ​ននលគក នាង​ចាប់ផ្តើម​យកដៃ​ខ្ទប់ ឬ​ផាត់​ចេញ​ទាំង​រញីរញ័រ​។ ពេលនោះ ខ្លួនប្រាណ​នាង​ចាប់ផ្តើម បែកញើស​ជោក​។ នេះ​ជា​រឿង​ធម្មតា​នៃ​ធម្មជាតិ របស់​រាងកាយ ដែល​សម្រប​ខ្លួន​មិនទាន់​តាម​ស្ថានភាព​។​


២.​ជើង​ប្រឹង​ត្បៀត មិន​ព្រម​បើកចំហ ៖ ជើង​ទាំងពី​របស់​នាង ព័ន្ធ​រមូល​ចូលគ្នា ដូច​វេញខ្សែ​គោ​។ នេះ​ដោយសារ​នាង​ខ្លាច ភាគី​បុរស​ចាប់​កន្លែង​ជើង ធ្វើការ​ស៊ក​បញ្ចូល ទើប​ខំប្រឹង​ត្បៀត មិន​ព្រម​បន្ធូរ​។ ឯ​ស្ត្រី​ខ្លះ​មិនសូវ​ខំប្រឹង​ត្បៀត រហូត​ទាល់តែ​ជិតឈឹង​ពេក​នោះទេ នាង​បើកចំហ​ជើង​បន្តិច ដែល​ល្មម​អាច​ឲ្យ​បុរស​កំពូល​ស្នេហ៍ ចូលខ្លួន​ចុះ​។ ទោះជា​យ៉ាងណាក៏ដោយ នាង​នៅតែ​ប្រឹង​ប្រើ​ជើង តាម​ដែល​កម្លាំង​មាន​ប៉ុន្មាន នឹង​បញ្ចេញ​មក​ទាំងអស់ ដើម្បី​ទប់ទល់ មិន​ងាយ​នឹង​បើកចំហ ឲ្យ​ងាយស្រួល​ឡើយ​។ ដូច្នេះ ភាគី​បុរស​ត្រូវ​ប្រើពេល ក្នុងការ​ព្យាយាម​បន្តិច​ក្នុង​រៀង​នេះ ចៀសវាង​ប្រើ​កម្លាំងបាយ ឬ​ហិង្សា​ផ្សេងៗ ទៅលើ​នាង ព្រោះ​អាច​នាំ​ឲ្យ​កើត​រឿងរ៉ាវ​កាន់តែ​ធំ​ឡើង ឬ​នាំ​ឲ្យ​នាង​ខ្លាចរអា​ការរួម​ភេទ នៅ​លើក​ក្រោយ​ទៀត និង​ធ្ងន់ធ្ងរ​ទៅទៀត​នោះ គឺ​នាង​អាច​រត់ចោល​អ្នក ឬ​វេចសម្ពាយ​វិល​ទៅផ្ទះ​ម៉ែ​វិញ​។ បើ​អ្នកជា​បុរស​ឆ្លាត ត្រូវ​ចេះ​សិល្ប៍​វិធី​ក្នុងការ​លួងលោម បបោសអង្អែល ព្រោះ​សិច គឺជា​សិល្បៈ តាមបែប​ធម្មជាតិ ដែល​ទាមទារ​នូវ​ភាពទន់ភ្លន់ និង​ផ្អែមល្ហែម ហើយ​ការ​រួមភេទ​លើកដំបូង​នេះ ជា​បទពិសោធន៍​មួយ ដែល​ស្ត្រី​ចងចាំ​មិន​ងាយ​ភ្លេច​ឡើយ​។​


៣.​ហាម​បើកភ្លើង ៖ នាង​សុំ​ឲ្យ​បិទ​ភ្លើង​ក្នុង​បន្ទប់ ព្រោះ​ពន្លឺភ្លើង​ធ្វើ​ឲ្យ​នាង​អៀនខ្មាស ខណៈដែល​បុរស​គូស្នេហ៍ សម្លឹង​មករក​នាង​ន​ដោយ​ការ​មារ​ម្មណ៍ ដ៏​ពុះកញ្ជ្រោល​។ ប៉ុន្តែ​បុរស​ជា​ស្វាមី ក៏​មិន​ត្រូវយក​ពិល​មក​ឆ្លុះ​មើល ដូច​កង្កែប​នោះឡើយ ហើយ​មិនត្រូវ​ប្រើការ​បង្ខិតបង្ខំ តាម​អំណាចចិត្ត​អូសទាញ​ឡើយ​។ ត្រូវធ្វើ​ដោយ​សន្សឹមៗ និង​ទន់ភ្លន់​ផ្អែម​ត្រជាក់​។ លើកដំបូង​បែបនេះ គួរ​បណ្តោយ​តាម​នាង​សិន​ទៅ ឬ​អាច​បើកភ្លើង​ក្រហម​ព្រឹមៗ ក៏បាន​ព្រោះ​ស្ត្រី​រមែង មានការ​អៀនខ្មាស ជា​រឿង​ធម្មតា​។ បន្ទប់​ងងឹត​ឯ​សម្លេង​ថ្ងួចថ្ងូរ​របស់​នាង ស្ទើរតែ​គ្មាន​សោះ បានត្រឹមតែ​ឭ​ពាក្យ​ថា “​កុំ​ចាប់​” តែប៉ុណ្ណោះ​។ ឯ​សម្លេង​ថ្ងូរ​យ៉ាង​ស្រណុក​ស្រួល ដូច​ក្នុង​វីដេអូ​សិច​នោះ ពិតជា​គ្មាន​ឡើយ​។​


៤.​គេង​ស្ងៀម​មិន​កម្រើក ប្រអប់ជើង​ប្រឹង​ឡើង​រឹង​ ឯ​ដៃ​គិតតែ​ពី​ក្តិច ៖ នាង​នៅ​ស្ងៀម​ដូច​គល់ឈើ ហើយ​បើ​សង្កេត​នៅ​បរិវេណ​ចុងជើង ម្រាមជើង​ស្ត្រី​ខ្លះ​ត្រង់ ស្ត្រី​ខ្លះ​ឯ​ចុះឡើង ហាក់ដូច​ម្រាម​ទាំងនោះ កំពុង​រាំ​ពត់ពេន​យ៉ាង​ដូច្នោះ​ដែរ​។ ចំណែក​ប្រអប់ដៃ ប្រឹង​ឡើង​រឹង ដោយ​មិនដឹងថា ត្រូវ​ទុក​ប្រអប់ដៃ​នៅ​កន្លែង​ណាមួយ​នោះទេ​។​


៥.​បម្រះ​ខ្លួន​ចេញ ឬ​រេ​ត្រគាក​ចេញ ដោយ​ឈឺ​ស្រៀវ​ខ្លាំងពេក ៖ នាង​នៅ​អាច​លាន់មាត់​ឭ​សូរ “​អូយ​”​នៅពេល​ភាគី​បុរស ចាប់ផ្តើម​ធ្វើការ​ស៊ក​បញ្ចូល​។ ដោយសារ​ទ្វារមាស ដែល​តូច​ហើយ​ចង្អៀត​ទៀត​នោះ​នៅពេល​រង​ការវាយលុក ពី​អវយវៈ​ភេទបុរស អាច​បណ្តាល​ឲ្យ​នាង​ឈឺចាប់​បាន ហើយ​បើ​ភាគី​បុរស​ខ្វះ​តិច​និក​ផ្សំ វារឹតតែ​យ៉ាប់​ជាងនេះទៅទៀត​។ ទោះបី​មាត់​ទ្វារមាស មាន​ប្រវែង​បណ្តោយ ៧,៥ ទៅ ១០ សង់ទីម៉ែត្រ ឬ​មាន​ភាពយឺត​យារ អាច​រីក​ទៅខាង​បាន​ក៏ដោយ សម្រាប់​លើកដំបូង នៃ​ការ​រួមភេទ គ្មាន​នារី​ណា​ស្រណុក​ស្រួល ស្រែក អូ​! យែ​ស ដូច​ក្នុង​វីដេអូ​សិច​នោះឡើយ​។​


៦.​មាន​ឈាម​ចេញមក នាង​ឈឺ ឬ​យំ​ខ្សឹកខ្សួល ៖ នេះ​ពុំមែន​មានន័យថា ស្ត្រី​ដែល​មិនមាន​ឈាម​ហូរ​ចេញមក សុទ្ធតែ​ធ្លាប់​ឆ្លងកាត់​ការរួម​ភេទ​នោះឡើយ​។ ករណី​ដែល​ស្ត្រី​នៅ​ក្រមុំ​បរិសុទ្ធ ពេល​រួមភេទ​លើកដំបូង មិនមាន​ឈាម​ហូរ​ចេញមក ធ្លាប់​ជួប​ច្រើន​នាក់​មកហើយ​។ ដូច្នេះ​នៅពេលដែល​ស្ត្រី ទើបតែ​ឆ្លងកាត់​ការរួម​ភេទ ក្នុង​គ្រាំ​ដំបូង មិនឃើញ​មាន​ឈាម ចូរ​កុំ​ភ័យ​បារម្ភ​គិតថា មិន​បរិសុទ្ធ ត្រូវ​សម្គាល់​ពី​លក្ខណៈ បរិសុទ្ធ​របស់​នាង ទៅតាម​ចំណុច​ផ្សេងៗ​ទៀត ក្នុងចំណោម ៨ ចំណុច​ក្នុង​អត្ថបទ​នេះ​។ គួរ​ដឹងថា សន្ទះ​ព្រហ្មចារី (Hymen) គឺជា​ភ្នាស​ស្តើង មាន​លក្ខណៈ​វ័ណ្ឌ​ជុំវិញ រន្ធ​ទារ​មាស​ដូច​ចិញ្ចៀន​ស្ថិតនៅ​រន្ធ​ទ្វារមាស គិតពី​មាត់​ទ្វារមាស​ចូលទៅ ប្រមាណ មួយ សង់ទីម៉ែត្រ​ម​ប៉ុណ្ណោះ​។ វ័ណ្ឌ​នេះ​ងាយ​ដាច់​ណាស់ ប្រសិនបើ​លេង​កីឡា ធាក់​កង់ ឡើងដើមឈើ ឬ​លើកដាក់​របស់របរ​ធ្ងន់ៗ ជាដើម​។ ម្យ៉ាងទៀត នៅពេល​រួមភេទ​លើកដំបូង សន្ទះ​ព្រហ្មចារី​អាច​រហែក បណ្តាល​ឲ្យ​មាន​ឈាម និង​ដាច់​តាំងពី​នៅ​កុមារភាព​ដោយ​មិនដឹង​ខ្លួន ទើប​នៅពេល​រួមរ័ក​លើកដំបូង មិនមាន​ចេញឈាម​។​


៧.​រួចរាល់​ហើយ មិន​ឭ​នាង​សុំ​ក្រដាស​ជូត ៖ នៅពេល​ភាគី​បុរស​រួមរ័ក​បានសម្រេច ដល់ទី​ជម្រៅ​រួចរាល់​ហើយ នាង​ក៏​ប្រញាប់​ទាញ​ភួយ​មក​រុំ​ដណ្តប់​ខ្លួន ឬ​គ្រប​បិទបាំង​កន្លែង​សំខាន់​នោះ ដោយ​ឲ្យ​ចេញ​តែ​ក្បាល និង​ចុងជើង​បន្តិច​ប៉ុណ្ណោះ​។ នាង​មិន​ចូល​បន្ទប់ទឹក ដើម្បី​ធ្វើ​ការលាង​សម្អាត ឬ​ហើបមាត់​សុំ​ក្រដាស​ជូត ឬ​ប្រ​ណាត់​មក​ផ្តិត​ទឹកកាម​អ្វី​នោះទេ​។ បើ​ស្ត្រី​ធ្លាប់​ប្រឡូក​ក្នុងការ​រួមភេទ​នេះ ជាច្រើនលើក​ច្រើនសា​មក​ហើយ តែងមាន​ក្រដាស​ជូត​មាត់ ទុក​នៅក្បែរ​ខ្លួន​រួចជាស្រេច​។ នៅពេល​ចប់​កិច្ច ខណៈដែល​ភាគី​បុរស ដក​អវយវៈ​ភេទ​ចេញ នាង​ក៏​ប្រញាប់ប្រញាល់ ស្រវា​យក​ក្រដាស មក​ជូត​ភ្លាមៗ​ដែរ​មិន​ឲ្យ​ប្រឡាក់ កន្លែង​គេង​ឡើយ​។​


៨.​ស្រវា​ទាញ​ខោអាវ មក​ស្លៀកពាក់ ​បិទបាំង​រាងកាយ ៖ បន្ទាប់ពី​ការរួម​ដំណេក​បានបញ្ចប់​ភ្លាម នាង​ប្រញាប់​យក​ខោ​ទ្រនាប់ មក​ស្លៀក​ភ្លាម​ដែរ ធ្វើ​ដូចជា​គ្មានអ្វី​កើតឡើង​អីចឹង​។ នារី​ខ្លះទៀត ដោយ​មានការ​ខ្មាសអៀន ក៏​ធ្វើការ​ស្លៀកខោ​នៅក្រោម​ភួយ ដែល​គ្របពីលើ​រាងកាយ ព្រោះ​ខ្លាច​គូស្នេហ៍​លួច​មើល​។ តាម​ដំណើរ​នៃ​ការរួមរ័ក ស្រី្ត​ត្រូវ​ប្រញាប់​យក​ក្រដាសអនាម័យ មក​ជូត​ផ្តិត​ត្រង់​បរិវេណ​ទ្វារមាស ដើម្បី​កុំ​ឲ្យ​ទឹកកាម​ប្រឡាក់ នៅពេល​ដើរទៅ​បន្ទប់ទឹក​។ ប៉ុន្តែ​ដោយសារ​នេះ ជា​លើកដំបូង​ទើប​ស្ត្រី​ព្រហ្មចារី ភាគច្រើន​មិនដឹងថា ចូល​បន្ទប់ទឹក​ធ្វើ​អី្វ បើ​មិន​ឈឺ​ជុះនោម​ផង​? ស្ត្រី​ខ្លះ​នាង​ទ្រឹង មួយស្របក់ ទើប​នឹក​ឃើញថា ត្រូវ​ចូល​បន្ទប់ទឹក ដើម្បី​ពិនិត្យមើល​ស្ថានភាព នៃ​ប្រដាប់ភេទ​ខ្លួនឯង និង​លាង​សម្អាត​៕

veoamfcoeijll

ប្រភពពី៖​ www.ve-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved