Breaking News
Loading...
Sunday, September 22, 2013

តារា​ស្រស់ស្អាត​សិច​ស៊ី​មួយចំនួន ចំណាយ​រាប់លាន​ដុល្លារ​ ទិញ​ធានារ៉ាប់រង​សុដន់


ប្រទេស​ចិន ៖ ដោយសារតែ​តារា​មួយចំនួន និយម​កែ​សម្ផស្ស ឲ្យ​ស្រស់ស្អាត​សិច​ស៊ី មិនអាច​ចៀសផុត ពី​ការវះកាត់​នោះទេ ហើយ​ដើម្បី​បង្ការ​កុំ​ឲ្យ​មានរឿង អាក្រក់​ណាមួយ​កើតឡើង តារា​ល្បីៗ​ជាច្រើនរូប បាន​ចំណាយ​ប្រាក់ រាប់លាន​ដុល្លារ ដើម្បី​ទិញ​ធានារ៉ាប់រង ការពារ​ខ្លួន​ពេល​មាន​បញ្ហា​កើតឡើង ដោយ​ចៃដន្យ ក្នុងនោះ​មានដូចជា​ស្រី​ស្អាត លិ​ន ជី​លីងនិង ការ៉េ​ន ម៉ុក ជាដើម​។​


​ បន្ទាប់ពី​បាន​គ្រោះថ្នាក់​ដួល​ប៉ះ​ដើមទ្រូង តារា​បង្ហាញ​ម៉ូដ និង​ជា​អ្នក​សំដែង​តៃវ៉ាន់​នាង លិ​ន ជី​លីង សម្រេចចិត្ត​ទិញ​ធានារ៉ាប់រង សម្រាប់​ដើមទ្រូង​របស់ខ្លួន ជាមួយនឹង​តម្លៃ ១,៥៧ លាន​ដុល្លារ​អាមេរិក​។ ដោយឡែក​តារា ចម្រៀង​ហុងកុង នាង ការ៉េ​ន ម៉ុក ក៏បាន​ចំណាយ ៤០ លាន​ដុល្លារ​ហុងកុង ដើម្បី​ធានារ៉ាប់រង ចំពោះ​សុដន់​ទាំង​គូ​របស់ខ្លួន​ផងដែរ​។


​មិន​ត្រឹមតែ​ប៉ុណ្ណោះ ស្រី​ស្អាត​រូបនេះ​ក៏បាន​ទិញ​កញ្ចប់ ធានារ៉ាប់រង​មួយចំនួនទៀត សម្រាប់​អវយវៈ​ផ្សេងៗ នៅលើ​រាងកាយ​របស់​នាង​ផងដែរ​។ ជា​រឿង​ធម្មតា​ទេ​សម្រាប់​តារា​ល្បីៗ ដែល​ចង់​កែកុន​រាងកាយ ឲ្យ​ស្រស់ស្អាត​និង​សិច​ស៊ី ត្រូវតែ​បូជា​ខ្លួន សម្រាប់​ការកែ​សម្ផស្ស ដែល​ក្នុងនោះ​ក៏មាន​ការវះកាត់ ប្រឈម​នឹង​បញ្ហា​គ្រោះថ្នាក់ ជាយថាហេតុ​ផងដែរ​៕

Wat-Lin-Chi-ling FWat-oto-Lin-Chi-ling-50

ប្រភពពី៖​ www.ve-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved