ក្រុម​បាល់​ទះស្រី្ដ​​ជម្រើស​ជាតិ​ថៃ​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​​ពាន​រង្វាន់ 17th Asian Senior Women’s Volleyball Championship 2013  ​ក្រោយ​បំបាក់​ក្រុម​ជើង​ឯក​រង​ឆ្នាំ​ចាស់ ជប៉ុន ​ ៣ សិត ជាប់ៗ គ្នា ពោល​គឺឈ្នះ ២៥ – ២២, ២៥ – ១៨ និង ២៥ – ១៧ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ស្រប​ពេល​ដែល​ខ្លួន​​ទទួល​កាតព្វកិច្ច​​​ជា​ម្ចាស់​ផ្ទះ។

ចប់​ការ​ប្រកួត​​លោក Kiattipong Radchatagriengkai គ្រូ​បង្វឹក​ក្រុម​ជើង​ឯក​​២​សម័យ​ខាង​លើ​​បាន​លើក​ឡើង​ថា៖ “គ្រប់​ការ​ប្រកួត​របស់​យើង​​សុទ្ធ​តែ​ស្វិតស្វាញ។ ប៉ុន្តែ​កីឡាកា​រិនី​​​ខ្ញុំ​ធ្វើ​បាន​ល្អ។ ពួក​យើង​បាន​សិក្សា​ពី​បរាជ័យ​ដំបូង​នៅ​ថ្ងៃ​បើ​ក​ឆាក​ពេល​ប៉ះ កាហ្សាក់ស្ថាន យក​មក​កែ​តម្រូវ​កំហុស។ ខ្ញុំ​គិត​ថា​ក្រុម​យើង​ជា​ក្រុម​ខ្លាំង​មួយ​ព្រោះ​ចាញ់​តែ​មួយ​ប្រកួត​ដំបូង​ប៉ុណ្ណោះ តែ​ក្រោយ​មក​បន្ត​ឈ្នះ​រហូត​លើក​ពាន​តែ​ម្ដង”។

លទ្ធផល​ឆ្នាំ​២០១៣

ជើង​ឯក​

ថៃ​

ជើង​ឯក​រង​

ជប៉ុន​

លេខ ៣​

កូរ៉េខាងត្បូង​

Most Valuable Player

Wilawan Apinyapong (ថៃ)

Best Scorer Kim Yeon-Koung (កូរ៉េខាងត្បូង)
Best Spiker Zhu Ting (ចិន)
Best Blocker Xu Yunli (ចិន)
Best Server Kim Yeon-Koung (កូរ៉េខាងត្បូង)
Best Setter Nootsara Tomkom (ថៃ)
Best Libero Kim Hae-Ran (កូរ៉េ​ខាង​ត្បូង)

ពាន​រង្វាន់​បាល់ទះ​ស្រី្ដ​ប្រចាំ​ទ្វីប​អាស៊ី​មួយ​នេះ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៧៥ និង ប្រារព្វ​ឡើង​រៀងរាល់ ២ ឆ្នាំ​ម្ដង ស្រប​ពេល​ដែល​ប្រទេស​ចិន​ឈ្នះ​មេដាយ​មាស​ច្រើន​ជាង​គេ គឺ ១២ ដង ខណៈ ជប៉ុន​ឈ្នះ ៣ ដង និង ថៃ ២ ដង។ នៅ​ឆ្នាំ ២០១៣ នេះ​រៀបចំ​ឡើង​នៅ​​ខេត្ត  Nakhon Ratchasima ប្រទេស​ថៃ ចាប់​ពី​ថ្ងៃ​ទី ១៣ ដល់ ២១ កញ្ញា ឆ្នាំ ២០១៣ ថ្មីៗ នេះ​ ដោយ​មាន​ក្រុម​ចូលរួម​ចំនួន ១៦ ក្រុម​ និង បែងចែក​ជា ៤ ពូល​ខុសៗគ្នា។