ផ្លូវ​សំខាន់​ៗ​មួយ​ចំនួន​ ជាពិសេស​វិថី​ឆ្លង​កាត់​វិមាន​ឯករាជ្យ​ វិថី​​មុខ​ព្រះបរមរាជវាំង​ និង​វិថី​​ជុំ​វិញ​​រដ្ឋសភា​ត្រូវ​បាន​បិទ​ សម្រាប់​ថ្ងៃ​ប្រជុំ​សភា​លើក​ដំបូង​ ដែល​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​នេះ​។

អ្នក​ធ្វើ​ដំណើរ​មួយ​ចំនួន​ដែល​ត្រូវ​ប្រើប្រាស់​វិថី​ព្រះសីហនុ​ ចាប់​ពី​វត្ត​លង្កា​ឡើង​ទៅ​កោះ​ពេជ្រ​ វិថី​ព្រះ​សុធារស​ វិថី​ព្រះ​នរោត្តម​ ក្បែរ​វិមាន​ឯករាជ្យ​ និង​វិថី​ព្រះ​ស៊ីសុវត្ថិ​ មុខ​វាំង នឹង​មិន​អាច​ឆ្លង​កាត់​បាន​ទេ​នៅ​ពេល​​នេះ។