Breaking News
Loading...
Monday, September 23, 2013

កិច្ចប្រជុំសភា​លើកដំបូង​នីតិកាល​ទី​៥ បាន​ដំណើរការ​ជា​ផ្លូវការ ដោយ​គ្មាន​វត្តមាន​ចូលរួម​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​


​រាជធានី​ភ្នំពេញ ៖ ដូច​ការគ្រោងទុក ការបើក​កិច្ចប្រជុំសភា​លើកដំបូង​សម្រាប់​នីតិកាល​ទី​៥ ឆ្នាំ​២០១៣ ត្រូវបាន​​ប្រ​ព្រឹត្ត​ឡើង​​នៅ​​ព្រឹក​​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៣ នៅក្នុង​វិមាន​រដ្ឋសភាជាតិ ក្រោម​ព្រះរាជាធិបតី  ​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​។​

 

​ព្រះទីនាំង​របស់​ព្រះបាទ បរមនាថ នរោត្តម សីហមុនី បាន​យាង​មកដល់​ពីមុខ​វិមាន​រដ្ឋសភាជាតិ នៅវេលា​ម៉ោង ៨​និង​១៥​នាទី ដោយមាន​ការ​ឈរ​ចាំ​ទទួល​ព្រះរាជដំណើរ​ដោយ​សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន សម្តេច ហេង សំរិន និង​មន្ត្រី​ជាច្រើនរូប​ទៀត​។​

 

​នៅ​ព្រឹក​ថ្ងៃ​បើក​កិច្ច​សម័យប្រជុំ​នេះដែរ គេ​សង្កេតឃើញ​មាន​វត្តមាន​តំណាង​អង្គទូត​ជាច្រើន​ប្រចាំ​ប្រទេស​កម្ពុជា បាន​ចូលរួម​ធ្វើជា​អធិបតីភាព និង​វត្ត​មាន​​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​៦៨​រូប ដោយ​ពុំមាន​ការចូលរួម​ពី​ភាគី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។​

 

​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​ដំបូង គេ​សង្កេតឃើញ​សម្តេច ហេង សំរិន ដែលមាន​អាយុ​ច្រើនជាងគេ​នៅក្នុង​រដ្ឋសភា បាន​ឡើង​ថ្លែង​ទៅកាន់​ព្រះមហាក្សត្រ ដើម្បី​យាង​ព្រះអង្គ​អាន​​ព្រះរាជសារ ដើម្បី​​ចាប់ផ្តើម​បើក​កិច្ចប្រជុំ​ជា​ផ្លូវការ​។​

 

​គួរបញ្ជាក់​ផងដែរ​ថា នៅ​ព្រឹក​ថ្ងៃ​បើកប្រជុំ​សភា​លើកដំបូង​នេះ​ផងដែរ គឺមាន​តែ​វត្តមាន​របស់​អ្នកតំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជនចំនួន​៦៨​រូប​​ចូល​រួម​ប៉ុណ្ណោះ ព្រោះ​ខាង​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្តេជ្ញា​មិន​ចូលខ្លួន​ប្រជុំ​សភា ដរាបណា​ពុំមាន​ដំណោះស្រាយ ទៅតាម​អ្វីដែល​ពួកគេ​ចង់បាន​

 

សម័យ​ប្រជុំ​សភាលើក​ដំបូង ​ចាប់​ផ្តើម​ជាផ្លូវ​ការ​នៅវេ​លា​ម៉ោង ៨​និង​៣៥​នាទីព្រឹក ថ្ងៃចន្ទ ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០​១៣។ បន្ទាប់​ពីព្រះ​បរម​នាថ នរោត្តម សី​ហ​មុនី បាន​ថ្លែង​នូវ​ព្រះ​រាជ​សារ​ចប់ ព្រះ​អង្គ​ក៏​បាន​យាង​ទៅ​ខាង​មុខ​វិ​មាន​រដ្ឋ​សភា ដើម្បី​ថត​រូប​អនុ​ស្សា​វរីយ៍​ ជាមួយ​អ្នក​តំណាង​រាស្រ្ត​ទាំង​៦៨​រូប មក​ពី​​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​៕

S-307 

q

w

   ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved