Breaking News
Loading...
Wednesday, September 25, 2013

ប្រសាសន៍សំខាន់ៗ របស់លោក សម រង្ស៊ី និងលោក កឹម សុខា (ផ្សាយផ្ទាល់)


ប្រភព ដើមអម្ពិល

ភ្នំពេញ៖ លោក សម រង្ស៊ី និង លោក កឹម សុខា ប្រធាននិងអនុប្រធាន គណបក្សសង្រ្គោះជាតិ (CNRP) ថ្លែងនៅ ក្នុងសន្និសីទ កាសែតស្តីពី ជំហរបស់CNRP ជុំវិញស្ថានការណ៍ នយោបាយបច្ចុប្បន្ន នាទីស្នាក់ការកណ្តាល គណបក្ស នាថ្ងៃពុធទី ២៥ ខែកញ្ញា ឆ្នាំ២០១៣។

លោក សម រង្ស៊ី៖ យើងមិនអាចទទួលស្គាល់រដ្ឋាភិបាល និងសហការណាមួយជាមួយ រដ្ឋាភិបាលបែបនេះទេ។ការ ប្រជុំរដ្ឋសភា កន្លងមកជា ការរំលោភរដ្ឋធម្មនុញ្ញ យ៉ាងធ្ងន់ធ្ងរ រូមទាំងការបង្កើត រដ្ឋាភិបាលនិងរដ្ឋសភា តាមរយៈ ការបោះឆ្នោត ជាកញ្ចប់។

ការបោះឆ្នោតបែបនេះ គ្មានការបកស្រាយឱ្យ បានច្បាស់លាស់នោះទេ។ វាជាការដើរថយក្រោយ ជារបបឯកបក្ស ខុសពី ខ្លឹមសារកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ឆ្នាំ១៩៩១នោះទេ ។

គោលជំហររបស់យើង មិនត្រឹមទទួលស្គាល់ទេ ប៉ុន្តែថែមអំពាវនាវ ប្រទេសហត្ថលេខី កិច្ចព្រមព្រៀង កុំផ្តល់អ្វី មួយទៅឱ្យរដ្ឋាភិបាល ដែលមិនស្របច្បាប់ និងសូមក្រុមហ៊ុន អន្តរជាតិ កុំមកចរចាមករកស៊ីឱ្យសោះ។ ព្រោះថ្ងៃ ណាមួយ រដ្ឋាភិបាលប្រជាធិបតេយ្យ នឹងសើរើរាល់កិច្ចព្រមព្រៀង មិនប្រក្រតីឡើងវិញ។

លោក កឹម សុខា៖ យើងគោរពឆន្ទៈម្ចាស់ឆ្នោត កុំឱ្យយើងធ្វើការជាមួយគេ។យើងគោរពគោលការណ៍ ប្រជាធិបតេយ្យ និងរដ្ឋធម្មនុញ្ញ ដែលជាចែងពីប្រជាធិបតេយ្យសេរី ពហុបក្ស។ យើងមិនចូលដៃ មិនគោរពរ ដ្ឋធម្មនុញ្ញ ជាមួយគេទេ។

សម រង្ស៊ី៖ យើងត្រូវស្វែងរកការពិត។ ទាមទារឱ្យមានការគណៈកម្មាធិការឯករាជ្យ ដើម្បីស៊ើបអង្កេតភាព មិន ប្រក្រតីនានាជាមុនសិន។យើងបានដឹងជាមុនថា សភានេះ ជាសភា ឯកបក្ស សភាបង្កើតរដ្ឋាភិបាលឯកបក្ស រដ្ឋាភិបាលកុំម្មុយនីស្ត។ យើងអត់ទៅប្រជុំសភា ដើម្បីប្រថាប់ត្រា ឱ្យគេបាននោះទេ។

យើងនឹងចូលរួមប្រជុំ ដរាប មានការបឈ្ឈប់ការយកដីប្រជារាស្រ្ត ការកាប់បំផ្លាញព្រៃឈើ។ យើងចរចា ដើម្បីរក យុតិ្តធម៌ មិនចរចាដើម្បីដំណែងអ្វីទេ។ (ឆ្លើយតបទៅនឹងការចរចារទាមទារប្រធានសភា) មិនត្រូវច្បិចលើកឡើង នូវអ្វី មួយមកនិយាយនោះទេ ត្រូវយកអ្វីមួយដែលជាគោលការណ៍មកនិយាយ ដូចអ្វីដែល យើងឱ្យមានការបង្កើត គណៈកម្មាធិការសង្កេត ស្វែងរកការពិត។

Photo by DAP-News

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved