Breaking News
Loading...
Wednesday, September 25, 2013

រថយន្ត​ក្រុង រិទ្ធី មុនី បុក​រថយន្ត​ដឹក​ស៊ីម៉ង់ត៍ អ្នក​បើក​រថយន្ត​ក្រុង គាប​ជើង​ជាប់


កោះកុង : រថយន្តក្រុងក្រុមហ៊ុន រិទ្ធី មុនី បានបើកទៅបុក ចំពាក់កណ្តាលរថយន្តដឹក ស៊ីម៉ង់ត៍ នៅចំណុចភ្លើងស្តុប មុខធនាគារ អេស៊ីលីដា ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីវេលាម៉ោង ១និង៣០នាទី ថ្ងៃទី២៤ ខែកញ្ញា នេះ បណ្តាលឲ្យអ្នកបើករថយន្តក្រុង គាបជាប់ជើង ដកមិនរួច ។

សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា រថយន្តក្រុង រិទ្ធី មុនី ដែលបង្កគ្រោះថ្នាក់ចរាចរខាងលើនេះ ពាក់ស្លាកលេខភ្នំពេញ 3B-4848 ទើបធ្វើដំណើរមកពីទម្លាក់ភ្ញៀវ ។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះ ទៅជួយកាត់គាស់យកជនរងគ្រោះ ជាអ្នកបើករថយន្ត ដែលគាបជាប់ក្នុងកាប៊ីនរថយន្ត ដើម្បីយកទៅ សង្រ្គោះ នៅឯមន្ទីរពេទ្យ ៕

















0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved