Breaking News
Loading...
Wednesday, September 25, 2013

ក្រុមបិសាចក្រហម Man UTD បើកទ្វារកីឡាដ្ឋាន Old Trafford ស្វាគមន៍ក្រុមភ្ញៀវហង្សក្រហម Liverpool យប់នេះ


ក្នុងក្របខ័ណ្ឌការប្រកួតបាល់ទាត់ ពានរង្វាន់ Capital One Cup របស់ចក្រភពអង់គ្លេស នៅរាត្រីយប់ថ្ងៃពុធនេះ មានគូពិសេសចំនួនមួយគូ ដែលក្រុមបិសាចក្រហម Manchester United នឹងបើកទ្វារកីឡាដ្ឋាន Old Trafford ស្វាគមន៍ក្រុមភ្ញៀវហង្សក្រហម Liverpool។

នេះជាជំនួបស៊ីសាច់ហុចឈាម ជាលើកទីពីរហើយ របស់ក្រុមទាំងពីរ ដោយកាលពីជំនួបលើកទីមួយនាកីឡាដ្ឋាន Anfield របស់ក្រុមហង្សក្រហម Liverpool បានយកឈ្នះក្រុម Man UTD ដោយលទ្ធផល ១ទល់នឹង០ ដែលកាលនោះកីឡាករខ្សែប្រយុទ្ធរបស់ Liverpool គឺកីឡាករ Daniel Sturridge បានទែតបាល់បញ្ចូលទីយ៉ាងល្អ នៅនាទីទី ៤។ លើសពីនេះទៅទៀត កីឡាករ Luis Suarez របស់ Liverpool នឹងអាចបង្ហាញវត្តមានលើកដំបូងរបស់ខ្លួន ក្នុងការប្រកួតយប់នេះ បន្ទាប់ពីបម្រាម ១០ប្រកួត បានបញ្ចប់ចប់សព្វគ្រប់រួចហើយនោះ។


ទោះជាយ៉ាងណាក៏ដោយ ក្រុមទាំងពីរសុទ្ធតែបរាជ័យ ក្នុងការប្រកួតក្របខ័ណ្ឌ EPL ទាំងអស់ ដោយ Manchester United ត្រូវ Manchester City លុត ៤ទល់នឹង១ ខណៈ Liverpool ចាញ់ Southampton ១ទល់នឹង០។ ដូចនេះហើយ ក្រុមទាំងពីរសង្ឃឹមថានឹងអាចយកជ័យជម្នះ ក្នុងការប្រកួតនេះរៀងៗខ្លួន ដើម្បីអាចឆ្លងទៅវគ្គជម្រុះបន្ត ហើយជាពិសេសនោះ គឺដើម្បីស្តារមុខមាត់ក្រុម ដែលប្រកួតចាញ់កន្លងទៅនោះ។


គួរបញ្ជាក់ផងដែរថា នៅរាត្រីយប់ថ្ងៃពុធនេះ មានការប្រកួតសរុប ៥ ប្រកួតក្នុងក្របខ័ណ្ឌបាល់ទាត់ ពានរង្វាន់ Capital One Cup នេះ ដោយក្រុម Arsenal ក្រុម Swansea ក្រុម Newcastle និងក្រុម Stoke City សុទ្ធតែបានសម្លឹងឃើញជ័យជម្នះរបស់ខ្លួន ដើម្បីឡើងទៅវគ្គបន្ទាប់រួចជាស្រេច។

តារាងលទ្ធផលការប្រកួតយប់ម្សិលមិញ


តារាងការប្រកួតយប់នេះ


តើប្រិយមិត្តយល់ថា រវាងក្រុម Man UTD និងក្រុម Liverpool តើក្រុមណានឹងឈ្នះការប្រកួតយប់នេះ?

ដោយ RoMeo

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved