Breaking News
Loading...
Friday, September 20, 2013

រថយន្ដដឹកខ្សាច់ បុកអ្នកជិះម៉ូតូស្លាប់ ២ នាក់ នៅលើផ្លូវជាតិលេខ ៧៨


ប្រភព ដើមអម្ពិល

រតនគីរី ៖ យុវជន២នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុបន្ទាប់ពីរថយន្ដដឹកខ្សាច់ ១គ្រឿងបានបុកចំពីមុខពេញមួយទំហឹង ខណៈដែលពួកគេទាំង២នាក់ កំពុងបើកម៉ូតូ ឌុបគ្នា នៅលើផ្លូវជាតិលេខ ៧៨ ក្នុងភូមិ កញ្ជាស់ ឃុំឯកភាព ស្រុកអូរជុំ ខេត្ដរតនគីរី កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០១៣ នេះ ។

មន្ដ្រីនគរបាលមូលដ្ឋាន ដែលចុះទៅ  ពិនិត្យនៅកន្លែងកើតហេតុ និងតាមសាក្សី ដែលបានឃើញគ្រោះថ្នាក់ ចរាចរនេះបាន ឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ ទាំង២នាក់ ដែលគេមិនទាន់ស្គាល់អត្ដ សញ្ញាណ បានជិះម៉ូតូឌុបគ្នាម៉ាក វ៉េវ ក្នុង ទិសដៅពីលិចទៅកើត តាមផ្លូវជាតិលេខ ៧៨ លុះដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្ដ ដឹកខ្សាច់ ពាក់ស្លាកលេខ រតនគីរី ៣អា ០០៤៣ បញ្ច្រាសទិសគ្នា រួចហើយបុកពេញ មួយទំហឹង បណ្ដាលឱ្យពួកគេទាំង២នាក់ ស្លាប់តែម្ដង ។

បើតាមសមត្ថកិច្ច ក្រោយកើតហេតុ អ្នកបើករថយន្ដ ដែលគេមិនទាន់ស្គាល់អត្ដ សញ្ញាណ បានរត់គេចខ្លួនបាត់បន្សល់រថយន្ដ នៅកន្លែងកើតហេតុ ។ បច្ចុប្បន្នទាំងម៉ូតូនិង រថយន្ដ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់ ដោយឡែក សពជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ច ស្រាវជ្រាវអត្ដសញ្ញាណ ហើយទាក់ទងទៅក្រុមគ្រួសារ មកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved