Breaking News
Loading...
Friday, September 27, 2013

ជឿ​ទេ​ថា​លិង្គ​ចេះ​ស៊ី​អារម្មណ៍​?


​មាន​ស្ថានភាព​ជា​ច្រើន​ដែល​បុរស​ម្នាក់​អាច​នឹង​ធ្វើអោយ​លិង្គ​រឹង​បាន​នៅ​ក្នុង​ពេលវេលា​ដែល​មិន​សមស្រប​ណាមួយ ហើយ​បុរស​ប្រហែលជា​មិន​ចង់​អោយ​វា​កើតឡើង​ទេ ប៉ុន្តែ​លិង្គ​នោះ​បែរជា​រឹង​ដោយ​ខ្លួនឯង​ទៅ​វិញ​។ មាន​ពេលវេលា​ខ្លះ​ដែរ​នៅពេល​បុរស​ម្នាក់​ចង់អោយ​លិង្គ​ឡើង​រឹង តែ​វា​បែរជា​មិន​រឹង​ទៅវិញ​។ ស្ថិតក្នុង​ស្ថានភាព​ទាំងអស់នេះ លិង្គ​ដូចជា​ធ្វើ​ជា​ចរិត​មួយ​ដែល​គេ​ហៅថា “​ស៊ី​អារម្មណ៍​” អញ្ចឹង​។​

 

​នៅពេល​លិង្គ​ឡើង​រឹង (​មិន​រឹង​) ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ​ព័ត៌មាន​ចេញពី​ផ្នែក​ជាច្រើន​នៃ​ប្រព័ន្ធ​សរសៃប្រសាទ មិនមែន​តែងតែ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​កំពុង​តែ​ចង់​ធ្វើ​ទាំងអស់​នោះ​ទេ​។ ប្រព័ន្ធ​ទាំងពីរ​ដែល​បញ្ជូន​សញ្ញា​ទៅ​លិង្គ​ដោយ​ឯករាជ្យ និង​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​មនុស្ស​បុរស​ម្នាក់​គឺ​ប្រព័ន្ធ​សរសៃប្រសាទ Sympathetic និង Autonomic​។ ការគ្រប់គ្រង​របស់​ខួរក្បាល​ដែល​ធ្វើអោយ​លិង្គ​រឹង​ដោយ​អ​ឆន្ទះ​កើតឡើង​ក្នុង​នៅពេលដេក ឬ​ពេល​ភាព​ភ្ញាក់​ព្រឹក​ឡើង​។​

 

​ចំពោះ​បុរស​ដែល​ធ្វើ​អ្វីៗ​ដោយ​ឆន្ទះ​អាច​មាន​ឥទ្ធិពល​ធ្វើអោយ​លិង្គ​ឡើង​រឹង​បាន​ទាំង​ន័យ​វិជ្ជមាន និង​អវិជ្ជមាន ប៉ុន្តែ​លិង្គ​ត្រូវបាន​ដាក់​ត្រូវ​ទទួល​បែប​នេះ​តាមរយៈ​ប្រព័ន្ធ​សរសៃប្រសាទ​រាងកាយ​ផ្សេងៗ​ទៀត ដែល​ជាហេតុ​ធ្វើអោយ​លិង្គ​រឹង​កាន់តែខ្លាំង ប៉ុន្តែ​បុរស​ខ្លួនឯង​អាច​នឹង​គ្រប់គ្រង​រឿងនេះ​បាន​តិចតួច ឬ​អត់​តែម្តង​។ លើសពីនេះទៅទៀត ប្រតិកម្ម​រាងកាយ​ធម្មតា (​លំហូរ​ឈាម​, ការប៉ះពាល់​នឹង​មជ្ឈដ្ឋាន​ត្រជាក់​, ខូច​សរសៃប្រសាទ​) សុទ្ធ​តែ​អាច​មាន​ឥទ្ធិពល​ទៅលើ​លិង្គ​បាន​ទាំងអស់​៕

 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved