Breaking News
Loading...
Thursday, September 26, 2013

ក្លិន​ខ្លួន​និង​វិធី​ងាយៗ​ដើម្បី​កាត់បន្ថយ​


​ក្លិន​ខ្លួន​ភាគច្រើន​កើតឡើង​ដោយសារតែ​បាក់តេរី​ដែល​មាន​នៅក្នុង​ក្រពេញ​ញើស​(apocrine)​នៅក្រោម​ក្លៀក និង​នៅក្នុង​លៀន​។​ចំណី​អាហារ​ដែល​យើង​បរិភោគ​មួយចំនួន​ដូចជា​ខ្ទឹមស​និង​អាហារ​ដែល​ហឺ​រ អាច​ផ្លាស់ប្តូរ​ក្លិន​ញើស​នោះទេ​។​

តើ​អ្នក​ដឹងថា​អ្នក​មាន​ក្លិន​ខ្លួន​មិន​ល្អ ដោយ​របៀប​ណា​?

  • មនុស្ស​មាន​ក្លិន​ខ្លួន​មិន​ល្អ គឺ​មិន​អាច​ដឹង​ពី​ក្លិន​រាងកាយ​របស់​ពួកគេ​ទេ​។ ដោយសារតែ​ពួកគេ​បាន​រស់នៅ​ជាមួយ​វា​បាន​គ្រប់​ពេល​ទាំងអស់​។ ពួកគេ​មាន​ភាពស៊ាំ​នឹង​ក្លិន​នោះ​ទៅ​ហើយ​។​
  • អ្នក​អាច​នឹង​មាន​ក្លិន​ខ្លួន​មិនល្អ​ប្រសិនបើ​អ្នក​មិន​បាន​ដុះលាង​សម្អាត​ក្លៀក និង​តំបន់​ក្រលៀន​របស់​អ្នក​បាន​យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​ថ្ងៃ នោះទេ ឬ​ប្រសិនបើ​អ្នក​ស្លៀក​សំលៀក​បំពាក់ ឬ​ស្រោមជើង​ជាច្រើន​ថ្ងៃ​ជាប់​គ្នា​ដោយ​មិន​បាន​បោក​។​
  • ពេលខ្លះ​មនុស្ស​មាន​ក្លិន​ខ្លួន​អាច​បណ្តាល​មកពី​បញ្ហា​សុខភាព​មួយចំនួន​។ មនុស្ស​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ជា​ឧទាហរណ៏​អាចមាន​ក្លិន​ផ្លែឈើ ខណៈពេល​ដែល​មនុស្ស​ដែល​មាន​ជំងឺថ្លើម ឬ​តំរងនោម​អាច​មាន​ក្លិន​អា​ម៉ូ​ញាក់​។​


​តើ​ធ្វើ​ដូចម្តេច​ដើម្បី​ការពារ​កុំអោយ​មាន​ក្លិន​ខ្លួន​?

  • លាង​សំអាត​រាងកាយ​របស់​អ្នក​អោយ​បាន​ទៀងទាត់​ជាពិសេស ក្លៀក លៀន និង​ជើង​។ ជូត​ជើង​របស់​អ្នក​អោយ​ស្ងួត​ទាំង​ស្រុប​ន្ទា​ប់​ពី​ងូតទឹក​។​
  • ផ្លាស់ប្តូរ និង​បោក​សម្អាត​សំលៀក​បំពាក់​របស់​អ្នក​ឱ្យ​បាន​ញឹកញាប់​។​
  • សូមឱ្យ​ស្បែកជើង​របស់​អ្នក​ស្ងួត​ទាំងស្រុង​មុន​ពេល​ពាក់​ពួកវា​ម្ដងទៀត​។ ប្រសិនបើ​អាច​ពាក់​ស្បែកជើង​ផ្សេងគ្នា​រាល់ថ្ងៃ​។​
  • ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​គឺ​ត្រូវ​លាង​ជើង​របស់​អ្នក​ប្រចាំថ្ងៃ និង​ផ្លាស់ប្តូរ​ស្រោមជើង​របស់​អ្នក​ប្រចាំ​ថ្ងៃ​ប្រសិនបើ​អាច​ធ្វើទៅបាន​។​
  • ប្រសិនបើ​មាន​នរណា​ម្នាក់​បាន​ប្រាប់​អ្នក​ថា​អ្នក​មាន​ក្លិន​ខ្លួន​មិន​ល្អ​ហើយ​អ្នក​ក៏​គិត​ថា​នោះ​អាច​ជា​ការពិត​អ្នក​គួរតែ​ប្រើ​សាប៊ូ antibacterial ពេល​ដែល​អ្នក​លាង​សំអាត​រាងកាយ​របស់​អ្នក​។ មនុស្ស​ភាគច្រើន​មិន​ត្រូវការ​នេះ​៕
ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved