Breaking News
Loading...
Friday, September 27, 2013

ជំងឺ​គ្រួស​ក្នុង​តម្រងនោម​កើត​មាន​របៀប​ណា​?


​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​មានន័យថា​ជា​ដុំ​គ្រួស​ដែល​រឹង​តូ​ចដ​ក់ជាប់​នៅ​ខាងក្នុង​តម្រង​នោម​។ ចំពោះ​គ្រួស​នេះ​វិញ​កើតឡើង​ដោយ​សារជាតិ​រ៉ែ និង​អំបិល​អាស៊ី​ត​។ ជំងឺ​គ្រួស​ក្នុង​តម្រងនោម​មាន​មូលហេតុ​របស់​វា​ច្រើនណាស់ ហើយ​អាច​កើតឡើង​គ្រប់​ទីកន្លែង​ទាំងអស់​នៃ​ផ្លូវ​បង្ហូរ​នោម​របស់​មនុស្ស​ដោយ​ចាប់ពី​តម្រងនោម​ទៅ​ផ្លោក​នោម​។ អ្វី​ដែល​កើតឡើង​ជា​ញឹកញាប់​នោះ​គឺថា គ្រួស​អាច​កើតឡើង​បាន​នៅពេល​ទឹកនោម​ខាប់​ពេក ព្រោះ​វា​អាច​ធ្វើ​អោយ​ជាតិ​រ៉ែ​បង្កើត​ខ្លួន​ទៅ​ជា​ជា​តិគ្រី​ស្តាល់​ស្អិត​ជាប់​គ្នា​បាន​។​

 

​ការ​ធ្វើ​ចលនា​របស់​គ្រួស​ក្នុង​តម្រងនោម​អាចជា​រឿង​មួយ​ឈឺចាប់​ខ្លាំង​ណាស់ ប៉ុន្តែ​គ្រួស​ទាំងអស់នោះ​ច្រើនតែ​មិន​បង្ក​អោយមាន​ការខូចខាត​ជាប់​រហូត​នោះ​ទេ​។ ដោយ​អាស្រ័យ​ទៅលើ​ស្ថានភាព​របស់​អ្នក អ្នក​ប្រហែល​មិនបាច់​ប្រើ​ថ្នាំ និង​ផឹកទឹក​អោយ​ច្រើន​ដើម្បី​បញ្ចេញ​គ្រួស​ពី​ក្នុង​តម្រងនោម​អ្នក​ឡើយ​។ ផ្ទុយ​ទៅ​វិញ​មាន​តែ​ការវះកាត់​ទេ​ទើប​ជា​តម្រូវការ​សម្រាប់​រឿងនេះ​។ គ្រូពេទ្យ​ប្រហែលជា​ណែនាំ​អោយ​ធ្វើការ​ព្យាបាល​បែក​បង្ការ​ដើម្បី​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​នេះ​កើតឡើង​វិញ​ម្តង​ទៀត​បើសិនជា​អ្នក​កំពុងតែ​ស្ថិតក្នុង​ស្ថានភាព​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺ​នេះ​ម្តងទៀត​៕

 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved