ថ្មីៗ​នេះ មាន​គេហទំព័រ​ព័ត៌មាន​បច្ចេកវិទ្យា​បរទេស​ជាច្រើន​បាន​ចុះផ្សាយ​ថា ហ្គេម​សង្គ្រាម​រវាង​ដើមផ្កា​ និង​ខ្មោច​បិសាច Zombie វគ្គ 2 នឹង​ត្រូវ​ពន្យារ​ថ្ងៃ​សម្រាប់​ការ​ដាក់​ឲ្យ​កម្សាន្ត​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android។

អាន​អត្ថបទ៖ សង្គ្រាម​រវាង​ដើមផ្កា និង​ខ្មោចកាន់​តែ​ជក់ចិត្ត​នឹង​ការ​ងើប​បះបោរ​របស់​ផ្កា

ហ្គេម​ដ៏​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​នៅ​ក្នុង​ពិភពលោក Plant vs Zombies 2 នេះ​ត្រូវ​បាន​បើក​ដំណើរការ​​ដំបូង​គេ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS បន្ទាប់​មក​ទើប​បង្ហាញ​វត្តមាន​ក្នុង​ប្រតិបត្តិការ Android ក្នុង​ប្រទេស​ចិន ខណៈ​ដែល​ប្រព័ន្ធ​ប្រតិបត្តិការ Android សម្រាប់​ប្រទេស​ផ្សេង​ទៀត​គ្មាន​បញ្ចេញ​ដំណឹង​អ្វី​សោះ។

អាន​អត្ថបទ៖ សង្គ្រាមដើម​ផ្កា​និង​ខ្មោច​លើក​ទី២ ចាប់​ផ្ទុះ​ឡើង​ទៀត​ហើយ!

ជុំវិញ​បញ្ហា​នេះ​ក៏​មាន​ពាក្យ​ចចាមអារ៉ាម​លើក​ឡើង​ដែរ​ថា ការ​ពន្យារ​ពេល​​ដាក់​ឱ្យ​លេង​ Plants vs Zombies 2 នេះ​គឺ​ប្រហែល​មក​ពី​ក្រុមហ៊ុន Apple បាន​ហុច​លុយ​ក្រោម​តុ​លួចលាក់​ទៅ​ឲ្យ​ក្រុមហ៊ុន EA (Electronic Arts)។

“ក្រុមហ៊ុន Apple បាន​ជូន​លុយ​ឲ្យ​យើង​យ៉ាង​ច្រើន ដើម្បី​ឲ្យ​យើង​ពន្យារ​នៃ​ការ​ដាក់​បញ្ចូល​ហ្គេម​សង្គ្រាម​រវាង​ដើមផ្កា និង​ខ្មោច Zombies វគ្គ 2 ទៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Android។” នេះ​ជា​ការ​លើក​ឡើង​របស់​ប្រធាន​ក្រុមហ៊ុន EA លោក Labels Frank Gibeau នៅ​ក្នុង​កិច្ច​ប្រជុំ​សម្ងាត់​មួយ​នៅ​ថ្ងៃ​នេះ។ ដោយឡែក​សម្រាប់​ក្រុមហ៊ុន Apple មិន​បាន​ទទួល​ស្គាល់​ពាក្យ​ចចាមអារ៉ាម​នេះថា​គឺជា​ការ​ពិត​ឡើយ។

អាន​អត្ថបទ៖ បិសាច Zombie ប៉ង​សម្លាប់​តុក្កតា​ស៊ី​ផ្សិត លទ្ធផល​ទៅ​ជា​យ៉ាង​ណា?

ហ្គេម​សង្គ្រាម​រវាង​ដើមផ្កា និង​ខ្មោច Zombies វគ្គ 2 របស់​ប្រព័ន្ធ​ប្រតិបត្តិការ Android ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ដាក់​ឲ្យ​កម្សាន្ត​នៅ​ថ្ងៃ​ណា​មួយ​​ក្នុង​ខែ​ក្រោយ ប៉ុន្តែ​ក្រុមហ៊ុន EA មិន​ទាន់​បាន​កំណត់​ថ្ងៃ​ពិត​ប្រាកដ​ឡើយ។

តើ​ប្រិយមិត្ត​គិត​យ៉ាងណា​ដែរ​ចំពោះ​ពាក្យ​ចចាមអារ៉ាម​ខាង​លើ? Apple ពិត​ជា​បាន​សូក​លុយ​ដល់​ក្រុមហ៊ុន EA មែន​ឬ?

ប្រែ​សម្រួល៖ ភីឆាយ
ប្រភព៖ Geeky-Gadgets