បន្ទប់​ពី Nokia ​បាន​​​បង្ហើប​​ព្រឹត្តិការណ៍ Nokia World ថ្ងៃ​ទី២២ តុលា​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម Twitter ​​រួច​មក ស្រាប់​តែ​ថ្ងៃ​នេះ​​មាន​សេចក្ដី​រាយការណ៍​ថ្មី​ចេញ​ពី​គេហទំព័រ theverge មក​ថា Nokia នឹង​បញ្ចេញ Device ថ្មីៗ​​ចំនួន ដែល​រួម​មាន​វត្តមាន Phable Windows Phone 8 ដំបូង​គឺ Lumia 1520 និង Tablet Windows RT ឈ្មោះ Lumia 2520 នៅ​ក្នុង​នោះ។

អាន៖ Nokia ប្រកាស​ធ្វើ​ព្រឹត្តិការណ៍​ពិសេស​ខែ​តុលា អាច​ជា​ថ្ងៃ​ Lumia 1520 លាត​ត្រដាង
អាន៖ Lumia 1520 កាន់​តែ​ច្បាស់​ហើយ គឺ​មាន​អេក្រង់​ធំ​ជាង Lumia 1020

ជា​រឿង​ពិសេស​មិន​ធ្លាប់​មាន​​សម្រាប់​ Nokia ប្រសិន​បើ​ក្រុមហ៊ុន​ទូរសព្ទ​​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​​ហ្វាំងឡង់​​​​​មួយ​នេះ បញ្ចេញ Phablet ដំបូង​ប្រើ Windows Phone 8។ Phablet ដែល​ស្ថិត​ក្នុង​ត្រកូល Lumia ​ត្រូវ​គេ​​រំពឹង​ថា នឹង​បំពាក់ quad-core Snapdragon 800 SoC (មិន​បញ្ជាក់​ល្បឿន)​ អេក្រង់ full HD ទំហំ ៦អ៊ីញ (1080px), RAM ទំហំ 2GB, Memory ម៉ាស៊ីន​ទំហំ 32GB (អាច​បន្ថែម microSD) និង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone 8 GDR3។ ចំណែក​កាមេរ៉ា​ តាម​ប្រភព​លើក​នេះ​បាន​ឱ្យ​ដឹង​ថា នឹង​មាន​ទំហំ 20MP បច្ចេកវិទ្យា PureView camera, Optical Image Stabilization និង​ Carl Zeiss lens

រូប​ដែល​ល្បី​ជា Phablet Lumia 1520

រូប​ដែល​ល្បី​ជា Tablet Lumia 2520

មិន​តែ​ប៉ុណ្ណោះ​នៅ​មាន Tablet Nokia ទៀត​ដែល​ល្បី​ថា​មាន​ឈ្មោះ Lumia 2520 ដំណើរការ​ដោយ Windows RT Sirius។ គេហទំព័រ Theverge​ ​ក៏​បាន​ទម្លាយ​​ព័ត៌មាន​​ពី​ប្រភព​អះអាង​ជុំវិញ​រឿង​នេះ​​បន្ត​ទៀត​ថា Nokia ​​គ្រោង​ចេញ​ផលិតផល​​​ថ្មី​អេក្រង់​ធំៗ ដែល​​​សុទ្ធតែ​ដំណើរការ​ដោយ Windows Phone។ ដូច្នេះ រង់​ចាំ​អ៊ុត​មើល​ទាំង​អស់​គ្នា​ទៅ​មើល​ថា តើ device ថ្មី​ទាំង ៦ មាន​អ្វី​ខ្លះ?យើងខ្ញុំនឹង​ផ្សាយ​ជូន​ដំណឹង​ជា​បន្ត​ទៀត ប្រសិន​មាន​ព័ត៌មាន​បន្ថែម។

អាន៖ បើ Microsoft មិន​ទិញ​ទេ​  Nokia ​ប្រាកដ​​ជា​ងាក​ទៅរក Android OS បាត់

ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ព័ត៌មាន​ពី Nokia …

ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព៖ softpedia, theverge