LG ថ្មីៗ​នេះ​បាន​ចេញ Ultra Monitors ធំ​មាន​គុណភាព​ខ្ពស់​អេក្រង់ ២៩អ៊ីញ ប្រភេទ 21:9 LED-lit IPS panels ចំនួន​ពីរ​ម៉ូដែល​គឺ EA73 និង LN450W

អាន៖ Monitor Touch ដូច Tablet ថ្មី​របស់​LG
អាន៖  LG ផលិត Computer អេក្រង់​ 3D

អេក្រង់ LG ultra Monitors ថ្មី​ទាំង​ពីរ​នេះ​គាំទ្រ​បច្ចេកវិទ្យា​ថ្មី​ចែកអេក្រង់​បាន​រហូត​ដល់​ទៅ ៤ផ្នែក​​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើ។ ម៉ូដែល LN450W ថែម​ទាំង​បាន​បំពាក់ digital TV tuner សម្រាប់ broadcast មាន​លក្ខណៈ​ជា set-top box ឬ cable TV connectivity។

Tim Alessi ប្រធាន​អភិវឌ្ឍន៍​ផលិតផល​ចេញ​ថ្មី​នៅ​ក្រុមហ៊ុន LG Electronics សហរដ្ឋ​អាមេរិក​បាន​ពន្យល់​ថា ៖ “គុណភាព​រូប គឺ​ចំណុច​ស្នូល​អាទិភាព​ដែល​ក្រុមហ៊ុន​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ឌីហ្សាញ ប៉ុន្តែ​យើង​ក៏​ផ្ដោត​លើ​ការ​ផ្ដល់​ជូន​ភាព​ងាយស្រួល​ប្រើ​ដល់​អតិថិជន​ផង​ដែរ”។

“ជាក់​ស្ដែង UltraWide Monitor ថ្មី​របស់​យើង​នេះ​អីចឹង ដែល​បាន​ផ្ដោត​លើ​មុខងារ​ថ្មី​ផ្ដល់​ឱ្យ​​អតិថិជន​មាន​ភាព​ងាយស្រួល​ប្រើ​លក្ខណៈ​តាម​ផ្ទះ និង​នៅ​ការិយាល័យ សម្រាប់​សិស្ស​និស្សិត  អ្នក​ចូលចិត្ត​លេង​ហ្គេម និង​អ្នក​ប្រើប្រាស់​ធម្មតា”។ លោក​បាន​បញ្ជាក់​​បន្ថែម​ដូច្នេះ។

អេក្រង់​ថ្មី​ដ៏​ទំនើប​ខាង​លើ​ នឹង​ចេញ​លក់​​​នៅ​ចុង​ខែ​នេះ ហើយ​តម្លៃ​ខុស​គ្នា​ទៅ​តាម​ម៉ូដែល ដែល EA73 មាន​តម្លៃ ៦០០ដុល្លារ និង LN450W នឹង​មាន​តម្លៃ ៦៥០ដុល្លារ

អាន៖ បច្ចេកវិទ្យាលាក់រូបភាពលើអេក្រង់
អាន៖  Samsung និង LG សុទ្ធតែ​បង្ហាញ​ទូរទស្សន៍​កោង UHD TV នៅ IFA 2013

ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ផលិតផល​បច្ចេកវិទ្យា​ថ្មីៗ …

​ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ tomshardware ,geeky-gadgets