Breaking News
Loading...
Thursday, January 16, 2014

នាយ ពាក់មី ឌឺដងលែបខាយ ដាក់ ជីជី (Video Inside)


ប្រភព៖ lookingtoday

ភ្នំពេញ៖ តារាកំប្លែងសម្បូរវោហារស័ព្ទ ប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន នាយ ពាក់មី បានបញ្ចេញមនោសញ្ចេតនាស្នេហា យ៉ាងជ្រាលជ្រៅនិង ឌឺដងផ្លែផ្កា ជាមួយពិធីការិនីសាច់សវ័យក្មេង កញ្ញា ជីជី នៅលើឆាកតន្ត្រី ធ្វើឲ្យមហាជនទះដៃស្រែកហ៊ោ កញ្រៀវយ៉ាងខ្លាំង ។ នៅក្នុងវីដេអូឃ្លីប ដែលមានរយៈ ពេលជាង២នាទី ដែលបង្ហាញពីតារាកំប្លែង នាយពាក់មី លេងពាក្យសម្តីឌឺដង លក្ខណៈមនោសញ្ចេតនា លាឡំនឹងកំប្លែង ជាមួយស្រីស្រស់ ជីជី ត្រូវបានអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក យកមកបង្ហោះ និងចែកចាយតៗគ្នាព្រោងព្រាត ។

ទោះជាយ៉ាងណា ការបញ្ចេញមនោសញ្ចេតនា របស់នាយ ពាក់មី នៅលើឆាកតន្រ្តី ជាមួយពិធីការិនីសម្បូរមន្តស្នេហ៍ ជីជី នោះ គឺគ្រាន់តែជាការសម្តែង និងកំប្លែងដើម្បីបម្រើអារម្មណ៍ ទស្សនិកជនឲ្យផ្ទុះសំណើច តែប៉ុណ្ណោះ មិនមែនមានន័យថា នាយ ពាក់មី បាញ់មនោសញ្ចេតនា ឬចង់ញ៉ែ ជីជី នៅលើឆាកតន្ត្រី ពិតមែននោះទេ ។

នាយ ពាក់មី ក៏ត្រូវបានមហាជន មួយចំនួន ដាក់រហ័ស្សនាមឲ្យថា កំពូលតារាកំប្លែងពូកែញ៉ែ ព្រោះគេមើលឃើញថា ឲ្យតែលោកសម្តែង នៅលើឆាកតន្ត្រីម្តងៗ លោកតែងតែប្រើពាក្យ សំដីញ៉ែញ៉ង ជាមួយអ្នកកំប្លែងដូចគ្នា ជាពិសេសនាង ខ្ញុង ។ មិនតែប៉ុណ្ណោះ សូម្បីតែពិធីការិនីស្រស់ស្អាតផ្សេងៗទៀត ក៏ នាយ ពាក់មី លេងសម្តីជាមួយដែរ ។


PISETH-0146

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved