iPhone 6 នឹងបំពាក់អេក្រង់ 5.5-inch
ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងដាក់បង្ហាញទូរស័ព្ទ iPhone ជំនាន់ថ្មី ដែលមាន អេក្រង់ធំជាងមុន iPad ជំនាន់ថ្មី ជាមួយ smartwatch ដំបូងបំផុតនៅក្នុងឆ្នាំនេះ។ ប្រភព ពត៌មាន DisplaySearch បានធ្វើការទាយថា ទូរស័ព្ទ iPhone 6 នឹងបំពាក់ដោយអេក្រង់ 5.5-inch មានកំរិត Resolution 1920 x 1080 px (401 ppi) ដែលបំពាក់ដោយអេក្រង់ Low-temperature Polysilicon (LTPS) LCD ដូចគ្នានឹង iPhone 5S ដែរ។ ហើយ DisplaySearch ក៏បានទស្សន៍ទាយថា ក្រុមហ៊ុន Apple នឹងដាក់បង្ហាញ iWatch ជា នាឡិកាឆ្លាតវៃ ដែលបំពាក់ដោយអេក្រង់ AMOLED ទំហំ 1.3-inch រឺអាច 1.6-inch មានកំរិត Resolution 278ppi រឺ 348ppi។ ពេលនេះ ក្រុមហ៊ុន Apple ហាក់កំពុងតែពង្រីកទំហំអេក្រង់ របស់ខ្លួនកាន់តែធំជាងមុន ដើម្បីបំពេញតំរូវការអ្នកប្រើប្រាស់ ដែល តែងតែចង់បានទំហំ អេក្រង់ធំ ហើយម៉្យាងទៀត ដើម្បីប្រកួតប្រជែងជាមួយគូប្រកួតប្រជែង ជាពិសេសនោះគឺ ក្រុមហ៊ុន Samsung។ រងចាំមើលទាំងអស់គ្នាថា តើ iPhone 6 ពិតជាមានអេក្រង់ 5.5-inch មែនរឺយ៉ាងណា?
រូបតំណាង
ប្រភពពី៖ www.khmer-note.com
0 comments:
Post a Comment