Breaking News
Loading...
Thursday, January 16, 2014

ជន​សង្ស័យ​ ២នាក់​ ចូល​លួច​ទូរស័ព្ទ​ចុង​ភៅ​ដេក​ចាំ​យាម​រោង​ ត្រូវ​គេ​ទាន់​ស្រែក​ផ្អើល​ចាប់​ បាន​ម្នាក់​វាយ​ទ្រោម​ខ្លួន​ និង​ម្នាក់​ទៀត​រត់រួច​


រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោម ២នាក់ ត្រូវគេព្រួតវាយឡើងទ្រោមខ្លួន ខណៈដែលពួកគេធ្វើសកម្មភាពចូល លួចយកទូរស័ព្ទដៃពីចុងភៅម្នាក់ ដែលដេកចាំយាមរោង ហើយត្រូវម្ចាស់គេភ្ញាក់ ដឹងខ្លួនស្រែកផ្អើលឡើង ចំណែកបក្ខពួកម្នាក់ទៀតបានយក ទូរស័ព្ទដៃរត់គេចខ្លួនបាត់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង ៥០នាទី ទៀបភ្លឺចូលថ្ងៃទី១៦ មករា ២០១៤ នៅចំណុចផ្លូវលេខ១០៣ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ជនសង្ស័យមានឈ្មោះ ទី ឧស្ម័ន ភេទប្រុស អាយុ ២០ឆ្នាំ ជាជនជាតិអ៊ីស្លាម មុខរបរ និងទីលំនៅមិនពិតប្រាកដ ត្រូវគេព្រួតវាយរបួសយ៉ាងដំណំ រួចប្រគល់ឲ្យសមត្ថកិច្ចបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ ដើម្បីសាកសួរ៕

 

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved