Breaking News
Loading...
Thursday, January 16, 2014

រថយន្ត នីសាន់បើកលឿន បុកគូទ រថយន្ត នគរបាលចរាចរណ៍ ហើយរេទៅបុកម៉ូតូ គ្រូបង្រៀនម្នាក់ស្លាប់ និងកូនរងរបួសធ្ងន់


ក្រចេះ៖ រថយន្តនីសាន់មួយគ្រឿង បើកបរក្នុងល្បឿនលឿន រេចង្កូតបុកគូទរថយន្ត របស់មន្ត្រីនគរគបាលចរាចរណ៍ហើយ ជ្រុលចង្កូតទៅបុកនិងម៉ូតូរបស់គ្រូបង្រៀន ម្នាក់ស្លាប់ និងកូនស្រីរងរបួសធ្ងន់ កាលពីវេលាម៉ោង៧យប់ ថ្ងៃ ទី១៥ ខែមករា ឆ្នាំ២០១៤នៅចំណុច ទួលវិមានសព សង្កាត់អូឫស្សី ក្រុងក្រចេះ ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុខកើតហេតគេឃើញរថយន្តបង្ក ហេតុ បើកបរតាមដងផ្លូវ ជាតិលេខ៧ ក្នុងទិសដៅពីកើត ទៅលិច យ៉ាងលឿន ហើយជ្រុលចង្កូតទៅបុករថយន្តឆ្លាម របស់មន្ត្រីនគបាល ចរាចរណ៍ជើងគោក ផ្លោងបាត់កាងរថយន្តផ្នែកខាងក្រោយ រួចរេចង្កូតទៅបុក នឹងម៉ូតូឆាលី របស់ គ្រូបង្រៀនជិះគ្នា ពីនាក់ អូសចំងាយប្រមាណជា៥០ម៉ែត្រ បណ្តាលអោយឪពុកជា គ្រូបង្រៀនស្លាប់ ភ្លាមៗ នៅកន្លែងកើតហេតុ យ៉ាងអាណោចអាធម៌ រីឯកូនស្រីអូសនៅក្រោម រថយន្តត្រូវរបួសធ្ងន់ ខណៈដែលជនរងគ្រោះ ជាគ្រូបង្រៀនម្នាក់នេះបានជិះម៉ូតូទៅយកកូនស្រីរបស់គាត់ចេញពី សាលារៀនគួរ។

ប្រភពពីនគបាលចរាចរណ៍បានអោយដឹងថា រថយន្តបង្កហេតុ ម៉ាក (នីសាន់) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2V-4595 បើកបរដោយបុរស់ម្នាក់ឈ្មោះ អ៊ន លួត ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិព្រែក ប្រសព្វលើ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ រីឯជនរងដែលស្លាប់បាត់បង់ជីវិតជាគ្រូបង្រៀនឈ្មោះ គង់ សឹង  ភេទប្រុស  អាយុ៥០ឆ្នាំ និង កូនស្រីមិនស្គាល់ឈ្មោះ រស់ភូមិស្រែស្តៅ សង្កាត់អូឫស្សី ក្រុងក្រចេះ ។

អ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន រួមទាំងរថយន្ត បញ្ចូនទៅអធិការដ្ឋាននគបាលក្រុង រីឯកូនស្រី រងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្ត ហើយសពជនរងគ្រោះ ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved