Breaking News
Loading...
Tuesday, January 7, 2014

ផ្ទុះឆ្នាំងសាក iPhone ខណៈពេលកំពុងសាក


អង់គ្លេស៖ ស្ត្រីជាម្តាយម្នាក់បាននិយាយពីហេតុការណ៍ដ៏គួរ អោយភ័យរន្ធត់មួយ ពេលដែលឆ្នាំសាក ទូរស័ព្ទ iPhone របស់គាត់បានផ្ទុះ ហើយខ្ទាតកំទេចអំបែងប៊ិះត្រូវទារកអាយុ ៥សប្តាហ៍ជាកូន របស់កំពុងតែដេកលួងលក់។ អ្នកស្រី Donna Senior ជាជំនួញការនៅសាលាបឋមសិក្សា មួយកន្លែងក្នុងទីក្រុង Huddersfield រដ្ឋ West Yorkshire ចក្រភពអង់គ្លេស បានទិញឆ្នាំងសាកនេះយកមកសាក ទូរស័ព្ទ iPhone របស់គាត់កាលពីប៉ុន្មានថ្ងៃមុន ប៉ុន្តែក្រោយពីដោតសាកថ្មទូរស័ព្ទទុកចោល  អ្នកស្រី និងកូនស្រីទើបនឹងកើតឈ្មោះ Ella ក៏បានចូលគេង ហើយពេលទាបភ្លឺអ្នកស្រី និងកូនក៏បានលឺសំលេងផ្ទុះយ៉ាងខ្លាំងមួយ ធ្វើអោយគាត់ភ្ញាក់ពីដំណេកតែម្តង។ អ្នកស្រីអោយដឹងទៀតថា ដោយសារតែការផ្ទុះនោះនៅពេលយប់ ហើយនៅក្នុងបន្ទប់គាត់ងងឹងផង គាត់មិនបានដឹង ថាមានរឿងអ្វីកើតឡើងនោះទេ។ ពេលក្បាលឆ្នាំងសាកខ្ទាតចេញមកលើពីខ្សែទើបអ្នកស្រី ដឹងថា ឆ្នាំងសាកនោះបានផ្ទុះ ហើយឆេះខ្លោចខ្មៅតែម្តង។ អ្នកស្រីបានទិញឆ្នាំងសាកនេះ ក្នុងតំលៃ៨ផោនពីហាងទូរស័ព្ទនៅស្ថានីយរថយន្តក្រុង កាលពីថ្ងៃ២០ ខែធ្នូ ប៉ុន្តែមិនទាន់បាន ប្រើប្រាស់ឡើយទុកចោលរហូត ទើបនឹងចាប់ប្រើប៉ុន្មានថ្ងៃមុនក៏មានការផ្ទុះនេះតែម្តង។

Khmer-note

article-0-1A73D40600000578-72_634x386

article-0-1A73D38C00000578-431_306x450

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved