Breaking News
Loading...
Tuesday, January 7, 2014

ស្គាល់គ្នាតាម Facebook ខាងប្រុសល្បួង យកទៅរំលោភ


សឹង្ហបុរី៖ ស្ត្រីវ័យ២០ឆ្នាំម្នាក់ត្រូវបានមិត្តប្រុស ដែលស្គាល់គ្នា តាមបណ្តាញទំនាក់ទំនងសង្គម Facebook ធ្វើការចាប់រំលោភ ជាច្រើនលើកច្រើនសារ ក្នុងអំឡុងពេលពួកគេស្គាល់គ្នាជាង ១ឆ្នាំ។ ប៉ូលីសបានអោយដឹងថា ជនរងគ្រោះបានទទួល Friend request តាមបណ្តាញ Facebook ពីជនល្មើស ឈ្មោះ Patel កាលពី១ឆ្នាំកន្លះមុន ហើយពួកគេក៏ចាប់ផ្តើម ធ្វើការ ទំនាក់ទំនងគ្នាតាមរយៈការ Chat តែម្តង។ ក្រោយពីទាក់ទង គ្នាតាម Chat មួយរយៈមក ពួកគេទាំង២ក៏ចាប់ផ្តើមណាត់ ជួបគ្នាចេញក្រៅ ដើម្បីបង្កើនទំនាក់ទំនងរបស់ពួកគេអោយ កាន់តែស្និតស្នាលជាងមុន។ ជនល្មើសឈ្មោះ Patel បាន សន្យាជាមួយស្ត្រីរងគ្រោះថានឹង រៀបការជាមួយនាង ក្រោយជនល្មើសល្បួងនាងយកទៅរំលោភបានជាច្រើនដង ហើយបាន នាំស្ត្រីរងគ្រោះដើរលេងតាមកន្លែងផ្សេងៗធ្វើ ដូចធម្មតាទៀតផង។ តែកាលពីប៉ុន្មានថ្ងៃមុន នេះ ជនល្មើស Patel បានប្រាប់ស្ត្រីរងគ្រោះថា គេចង់បែកផ្លូវគ្នា ព្រមទាំង បដិសេធមិន រៀបការ ជាទៀតផងធ្វើអោយខាងស្រីខឹងក៏បានដាក់ពាក្យបណ្តឹងតែម្តង ហើយពេលនេះ ប៉ូលីសសឹង្ហបុរីកំពុង ធ្វើការស៊ើបអង្កេតលើករណីនេះ ដើម្បីស្វែងរកជនល្មើសមកសាកសួរ។ នេះជាមេរៀនមួយ សំរាប់មិត្តនារីៗ ដែល តែងតែនិយមលេង Facebook។

Khmer-note

527917c4c1a19-1387185792569-1388999922803

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved