Breaking News
Loading...
Thursday, December 12, 2013

ប្រវត្តិស្នេហ៍​ពិត​របស់​ Yu Hong (វីដេអូ)


នេះជារឿងរ៉ាវពិត​មួយ​របស់​ស្រ្តីម្នាក់​ដែល​មានឈ្មោះថា យូ ហុង ជានិស្សិត​នៃ​សាកលវិទ្យាល័យ​សិល្បៈ​នៃទីក្រុង​បេកាំង​ប្រទេស​ចិន កាលពី​ក្នុង​កំឡុង​ឆ្នាំ​ ១៩៨០ នាគ្រា​ដែល​និស្សិត​ចិន​ជាច្រើន​ងើប​តវ៉ា​ប្រឆាំងរដ្ឋ​ផ្តាច់ការចិន។

រឿងនេះ​មានចំណងជើង​ថា «The Summer Palace» ត្រូវបានថត និងចាក់បញ្ចាំង​តាំងពីឆ្នាំ​២០០៦ តែ​បានក្លាយ​ជាភាពយន្ត​មួយ​ប្រកប​ដោយ​គំនិត​សុទិដ្ឋិនិយម​សម្រាប់​នារីសម័យថ្មី។

វាគឺជារឿងពិត​មួយ​ដែលត្រូ​វបាន​ដកស្រង់ចេញ​ពី សៀវភៅ​កំណត់​ហេតុរបស់ នារីម្នាក់ឈ្មោះ យូ ហុង ជានិស្សិត​អាហាររូបករណ៌ មកពីតំបន់​ព្រំដែន​ ខេត្តទូមិន​ប្រទេសចិន មករៀន​នៅ​ fictional Beiqing University។ យូ ហុង បានជួប​និង លីទី ជាមិត្តជិតស្និទ្ធឹ​ទីមួយ សម្រាប់ជីវិត​ជា​និស្សិត​នៅទីក្រុង។ ក្រោយមកបាន​ជួបនិង ស៊ូ វេ ដែលជាមិត្ត​ប្រុស​ម្នាក់ដែលស្រលាញ់ជំនាញ​របស់នាង ហើយ​គេបាន​សាងស្នេហា​និងគ្នា។

មុនពេល​ចាកចេញពីខេត្ត ទូមិន យូ ហុង បានមានមិត្ត​ប្រុស​ម្នាក់រួច​ទៅ​ហើយ ហើយ​ក៏បានសន្យាថា និងរៀបការនឹងគ្នាទៀត​ផង តែនៅទីបំផុត ស្ថានភាពសង្គម បាន​ធ្វើ​ឲ្យ​អ្នកទាំងពីយល់ច្បាស់ពី​តម្រូវការពិត​ប្រាកដ។

យូ ហុង ជានារី​ម្នាក់​ដែល មានមិត្ត​ប្រុស​មិនតិច​ជាង​៣នាក់ មានទាំងក្មេង មានទាំងចាស់ តែមិត្ត​ប្រុស​ម្នាក់​ណា ក៏​មិន​អាចបំភ្លេច​នាង​បាន​ដែរ ព្រោះ យូ ហុង តែង​ផ្តល់នូវ​ភាពកក់​ក្តៅ​ពិត​ប្រាកដ​មួយ​ឲ្យ​បុរស​ជាសង្សារ បើទោះជាចិត្ត​នាង​មិន​ទទួល​យក​គេ​ក៏ដោយ នេះ​បើតាម​កំណត់​ហេតុ​របស់នាង។

ទោះជាក្នុងសាច់រឿងនេះ បាន​លាយ​បញ្ចូលដោយឈុតឆាក រោលរាល​មួយចំនួន តែវាគឺជារឿងពិត​ប្រាកដ​របស់ យូ ហុង ហើយជាអ្វី​ដែល​នាង​បានអនុញ្ញាតិ។

 

3751summer_palace.jpg
ប្រភពពី៖​ www.neavea.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved