Microsoft ក្រោយ​ពី​ប្រកាស​ជា​សាធារណៈ​ ថា នឹង​ចោល Windows XP ចាប់​ពី​ថ្ងៃ​ទី៨ ខែ​មេសា ឆ្នាំ ២០១៤ ខាង​មុខ ឥឡូវ​នេះ​តួលេខ​អ្នក​ប្រើ​បាន​ស្រក​ចុះ​មក​នៅ​ត្រឹម​តែ ១៨,៥៣% ទូទាំង​ពិភពលោក។ Microsoft បាន​ព្យាយាម​ណែនាំ​ឱ្យ​អតិថិជន​របស់​ខ្លួន​រួសរាន់​ប្ដូរ​ពី Windows XP ទៅ​ប្រើ Operating System ជំនាន់​ថ្មី​មាន Windows 7, 8 ឬ 8.1 ព្រោះ​ឆាប់ៗ​ខាង​មុខ​នឹង​ឈប់​ផ្ដល់​កញ្ចប់ update ដល់ OS មួយ​នេះ​តទៅ​ទៀត​ហើយ។

អត្ថបទ៖ 7 និង XP បាន​លេខ ១ លេខ ២ រៀង​គ្នា ចុះ Windows 8?


យោង​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ StatCounter បាន​ឱ្យ​ដឹង​ថា Windows XP នៅ​ពេល​នេះ មាន​ចំណែក​ទីផ្សារ​ត្រឹម ១៨%ប៉ុណ្ណោះ។ នេះ​គឺ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​បើ​ធៀប​នឹង​ចំណែក​ទីផ្សារ​អ្នក​ប្រើប្រាស់​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​មាន​រហូត ៣៧,១៧%។ ទោះ​ជា​យ៉ាង​ណា ពុំ​មាន​អ្វី​ចម្លែក​ទេ ព្រោះ​​ Windows ជំនាន់​ថ្មី​ (Windows 8, 8.1) របស់ Microsoft គឺ​ពិត​ជា​មាន​លក្ខណៈ ពិសេស ទាំង​រូបរាង​ឌីហ្សាញ​ស្រស់​ស្អាត និង​មាន​ដំណើរការ​ល្អ​ប្រសើរ​ជាង OS មុន ធ្វើ​ឱ្យ​អតិថិជន​ចាប់​អារម្មណ៍​ចង់​ឃើញ​ចង់​ប្រើជា​ខ្លាំង​។

តាម​ក្រាប​ឃើញ​ចំណែក​ទីផ្សារ Windows 7 ខ្ពស់​ជាង​គេ ក្ដាប់​បាន​រហូត​ដល់ ៥១,៣៣% ខណៈ Windows 8 បាន ៧,៥៤ តិច​ជាង Windows XP នៅ​ឡើយ៕

សូម​ចុច​អាន៖ Windows XP ជរា Microsoft បម្រុង​សម្លាប់!