Breaking News
Loading...
Thursday, December 26, 2013

តើ​ការ​រួមភេទ​ជា​ទៀងទាត់​មាន​ប្រយោជន៍​អ្វី​ខ្លះ​ទៅ​?


​មាន​អត្ថប្រយោជន៍​ច្រើនណាស់​ដែល​មនុស្ស​យើង​រួមភេទ​ជា​ទៀងទាត់​។ ការ​រួមភេទ​ដែល​មាន​ការព្រមព្រៀង​គ្នា​គឺជា​ជីវិត​រស់នៅ​ដែល​មាន​ការ​ត្រូវរ៉ូវ​គ្នា​ដែរ​។ អត្ថប្រយោជន៍​រប​ស់បុ​រស​ដែល​ទទួលបាន​ពី​ការ​រួមភេទ​ទៀងទាត់​ប្រហែលជា​មាន​លក្ខណៈ​ខុសគ្នា​នឹង​ស្ត្រី​។ ការ​រួមភេទ​ជួយ​បំបាត់​ភាព​ស្ត្រេ​ស និង​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​។ ប៉ុន្តែ​រឿង​មួយ​ដែល​គេ​ដឹង​ច្បាស់​ជាងគេ​នោះ គឺ​ជួយ​រំលាយ​ជាតិ​ខ្លាញ់ និង​ធ្វើអោយ​អ្នក​ទាំង​ពីរ​មាន​រូបរាង​កាយ​សមសួន​។ ការ​រួមភេទ​មិន​ត្រឹមតែ​ជួយ​ពង្រឹង​ដល់​ភាពស្និទ្ធស្នាល​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជួយ​អោយ​មនុស្ស​ស្រឡាញ់​ខ្លួនឯង​កាន់តែខ្លាំង​ផងដែរ​។ ការ​រួមភេទ​ដែល​មាន​លក្ខណៈ​រីករាយ មាន​ផល​ល្អ​សម្រាប់​សុខភាព​បេះដូង​។ ការ​រួមភេទ​មាន​ឥទ្ធិពល​យ៉ាង​ល្អ​ចំពោះ​អ្នក​ឈឺចង្កេះ​។ វា​ជួយ​ពង្រឹង​ដល់​សាច់ដុំ​កម្រាល​អាង​ត្រគៀក និង​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តាត​។ ក្រោយ​ពី​រួមភេទ​រួច វា​ក៏​ក្លាយទៅជា​ឱសថ​ដ៏​អស្ចារ្យ​សម្រាប់​អោយ​ដេក​លក់​បាន​យ៉ាង​ស្រួល​។​

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved