Breaking News
Loading...
Monday, December 9, 2013

ទីបំផុត Smart Ring លេច​វត្តមាន​ហើយ


ទីបំផុត​មនុស្ស​សម័យ​​បច្ចេកវិទ្យា​បច្ចុប្បន្ន​នេះ អាច​ភ្ជាប់​ទំនាក់ទំនង​ និង​គ្រប់គ្រង​ការងារ​មួយ​ចំនួន​ពី​ Smartphone ទៅ​ចិញ្ចៀន​ហើយ។ ចិញ្ចៀន​ដែល​ពោរពេញ​ទៅ​ដោយ​បច្ចេកវិទ្យា​នេះ ត្រូវ​បាន​គេ​ឱ្យ​ឈ្មោះ​ថា Smarty Ring។

 

20131111073120-green

 

មុខងារ​សំខាន់​ៗ​របស់​ចិញ្ចៀន​នេះ​មាន​ដូច​ជា៖ ការ​បង្ហើប​សញ្ញា​ប្រាប់​ម្ចាស់​ចិញ្ចៀន​ឱ្យ​ដឹង​ពី​អ្នក​ Call ចូល និង​ការ​ Call ចេញ។ ប្រសិន​បើ​មាន​ Message ឬ​ក៏ E-mail Update ភ្លាមៗ​នោះ វា​ក៏​ Alert ប្រាប់​ទៅ​អ្នក​ប្រើប្រាស់​ភ្លាមៗ​នោះ​ដែរ។ អ្វី​ដែល​កាន់​តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ រាល់​ការ Update ពី​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook , Twitter , Hangout និង Skype ក៏​ត្រូវ​បាន​បំពាក់​លើ​ចិញ្ចៀន​ដ៏​ឆ្លាត​វៃ​មួយ​នេះ​ផង​ដែរ។

>>យន្ដ​ហោះ​ក្រដាស​បញ្ជា​ដោយ Smartphone>>

20131111075032-clock

20131111220615-Album

20131111080514-app1

 

Smarty Ring អាច​មាន​ទំនាក់ទំនង​ទៅ​នឹង​ Smartphoneបាន​គឺ​អាស្រ័យ​លើ​ Blutetooth Connection ដោយ​ប្រើប្រាស់​កម្មវិធី​លើ Smartphone មាន​ទាំង iOS និង Android ។ ក្រៅ​ពី​ Fuction ខាង​លើ Smarty Ring នេះ​ក៏​នៅ​មាន​មុខ​ងារ​ជា​ច្រើន​ទៀត ដែល​សុទ្ធ​តែ​ជា​មុខងារ​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ទីផ្សារ​​បច្ចេកវិទ្យា​សម័យ​នេះ។ យ៉ាង​ណា​ក៏​ដោយ Smarty Ring នឹង​មាន​វត្តមាន​លើ​ទីផ្សារ​ទូទាំង​សកល​លោក​ប្រហែល​ជា​នៅ​ខែ មេសា ឆ្នាំ ២០១៤ ខាង​មុខ​នេះ។ ទស្សនាវីដេអូ​ខាង​ក្រោម​នេះ ដើម្បី​ស្វែង​យល់​ពី​មុខងារ​សំខាន់ៗ​របស់ Smarty Ring៖

 

 

ដោយ nob70
ប្រភព៖ indiegogo

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved