Breaking News
Loading...
Monday, December 9, 2013

រូម​ភេទ​ដោយ​បាញ់​ទឹក​កាម​នៅ​ខាង​ក្រៅ​អាច​ជា​វិធី​ពន្យារ​កំណើត​ទេ?


យុវវ័យ​មួយ​ចំនួន​ធំ​តែង​តែ​គិត​ថា យុទ្ធសាស្រ្ដ​ចាក់​ទឹក​ក្រៅពាងជា​វិធី​សាស្រ្ដ​មួយ​ដ៏​មាន​ប្រសិទ្ធភាព ក្នុង​ការ​ការពារ​កុំ​ឱ្យ​មាន​កូន​ដោយ​ចៃដន្យ នៅ​ពេល​ដែល​ពួក​គេ​រួមភេទ​ដោយ​មិន​ប្រើ​ស្រោម​។ តើ​ទង្វើ​ផ្ទុយ​ពី​ការ​ប្រើប្រាស់​ថ្នាំ​ពន្យា​កំណើត និង​វិធីសាស្រ្ដ​ពន្យាកំណើត​រាប់​តាម​ប្រតិទិន ឬ​ការ​ពន្យារ​ច្រើន​ទៀត​​នេះ អាច​មាន​ប្រសិទ្ធិភាព​ដែរ​ឬ​ទេ?

dream affection

រូបតំណាង

យុវជន ហុង​លី និស្សិត​ផ្នែក​ឱសថសាស្រ្ដ​​សុំ​មិន​បញ្ចេញ​ឈ្មោះ​​សាលា បាន​បង្ហើប​ប្រាប់ nob70 ថា ប្អូន​ធ្លាប់រួមភេទ​​ដោយ​ប្រើ​ វិធី​សាស្រ្ដ​ចាក់​ទឹក​ក្រៅពាង​មួយ​នេះ អាច​មាន​ប្រសិទ្ធភាព ៨០% ប៉ុន្តែ​វា​ក៏​អាស្រ័យ​លើ​ថ្ងៃ​នៃ​វដ្ដ​រដូវ​ខាង​ស្រី​ផង​ដែរ។

យុវជន​រូបនេះ​បន្ត​ថា ​​“ទោះ​ជា​ពេល​កន្លង​មក​អត់​មាន​​អី​មែន ប៉ុន្ដែ​វិធី​មួយ​នេះ​នៅ​តែ​បង្ក​ការ​ព្រួយ​បារម្ភបុក​ពោះ​​ដដែល​ហ្នឹង​បង! ជាពិសេស​ថ្ងៃ​ចុង​ខែ​ចាំ​តែ​អ៊ុត​មើល​លទ្ធផល​ទេ”។ 

ចំណែក​ឯ​លោក ធារ៉ា បុគ្គលិក​ផ្នែក​លក់​ក្រុមហ៊ុន​លក់​ភេសជ្ជៈ​មួយ​ម្ដុំ​ផ្សារ​អូឡាំពិក ក៏​បាន​លើក​មតិ​ស្រដៀង​នឹង​យុវវជន​ខាង​លើ​ដែរ​ថា ប្រហែល​ជា​ពេល​មុនៗ លោក​រួមភេទ​ ចំ​ថ្ងៃ​ដែល​មិន​មាន​កូន​ហើយ​មើល​ទៅ​ បាន​ជា​មិនអី​នោះ។ យ៉ាង​ណា​ក៏​ដោយ​លោក ធារ៉ា ក៏​មិន​ហ៊ាន​ធានា​ថា​វិធី​នេះ​មាន​សុវត្ថិភាព ១០០ ភាគ​រយ​នោះ​ទេ។ 

លោក​បន្ថែម​​ថា បើ​យក​​ល្អ​​ត្រូវ​ប្រើប្រាស់​ស្រោម​អនាម័យ​ ប៉ុន្តែ​បើ​ពេល​វេលា​ប្រថុច​ញ៉ុច​រក​អ្វី​មិន​បាន​នោះ វិធី​សាស្រ្ដ​នេះ​គឺ​វិធី​ល្អ​បំផុត​ហើយ។ 

ខុស​ពី​មតិ​ទាំង ២ ខាង​លើ យុវជន ឈុន​លាង បាន​និយាយ​ដោយ​ត្រង់​ប្រាប់ ថា “ខ្ញុំ​ធ្លាប់​តែ​ឮ​គេ​និយាយ​អីចឹង​មែន​បង តែ​ខ្ញុំ​មិន​ដែល​ហ៊ាន​សាក​ទេ ណាមួយ​ដៃគូ​ខ្ញុំ​ក៏​មិន​ព្រម​ដែរ ព្រោះ​វា​អាច​បង្ក​ជា​រឿងរ៉ាវ​ច្រើន​ណាស់ ”។ 

និស្សិត​ឆ្នាំ​ទី ៣ ផ្នែក​ Design រូប​នេះ​បន្ត​ទៀត​ថា បើ​ហ៊ាន​ធ្វើ​ដូច្នេះ​មាន​តែ​យើង​ហ៊ាន​ទទួល​ខុស​ត្រូវ នឹង​បញ្ហា​អ្វី​មួយ​ដែល​អាច​នឹង​កើត​ឡើង​នៅ​ពេល​ខាង​មុខ តែ​បើ​ស្ទាក់​ស្ទើរ​ទេ​នោះ វិធី​មួយ​នេះ​គួរ​តែ​ជៀសវាង​ទៅ។ 

​ពាក់​ព័ន្ធ​នឹង​ចំណុច​នេះ យុវជន រដ្ឋា បាន​បញ្ចេញ​មតិ​បក​ស្រាយ​ថា ចាក់ទឹក​ក្រៅពាង​ជា​វិធី​មួយ​មិន​អាច​បង្កា​កុំ​ឱ្យ​មាន​កូន​បាន​ឡើយ ព្រោះ​មិត្តភ័ក្ដ​ប្អូន​ធ្លាប់​ជួប​បទ​ពិសោធន៍​នេះ​ហើយ ទី​បំផុត​មាន​តែ​នារី​ទេ​ជា​អ្នក​រង​គ្រោះ។ 

បញ្ជាក់​ឱ្យ​កាន់​តែ​ច្បាស់ និស្សិត​បញ្ចប់​ផ្នែក ព័ត៌មាន​វិទ្យា​ពី​សាកលវិទ្យាល័យ​ន័រតុន​រូប​នេះ និយាយ​ថា “មិត្តភ័ក្ដិ​ខ្ញុំ​ប្រាប់​​ខ្ញុំ​ថា ដោយ​សារ​ទុក​ចិត្ត​អា​ចាក់​ទឹក​ក្រៅពាង​នឹង​ហើយ បាន​ជា​សង្សារ​គេ​មាន​ផ្ទៃ​ពោះ​នោះ ហើយ​ពេល​នោះ​ខ្ញុំ​មើល​ទៅ​ពួក​គេ​ដូច​ជា​ពិបាក​ភ្នែក​ណាស់”​។ 

 >>ស្នេហា​និង​ការ​លះ​បង់​ខ្លួន​ក្នុង​សង្គម​យុវវ័យ​ខ្មែរ>>

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វិធី​​ពន្យាកំណើត​ផ្សេងៗ​​ដែល​ក្រសួង​សុខាភិបាល និង​អង្គការ​ពាក់​ព័ន្ធ​នឹង​បញ្ហា​សុខភាពបន្ត​ពូជ ​មិន​បាន​រាប់​បញ្ចូល​វិធី​សាស្រ្ដ​ចាក់​ទឹក​ក្រៅពាង​ដែល​យុវវ័យ​គិត​ថា​អាច​​ការពារ​មិន​ឱ្យ​មាន​កូន​ដោយ​ចៃដន្យ​នេះ​ទៅ​ក្នុង​វិធី​ពន្យា​កំណើត​ឡើយ។ វិធី​ពន្យា​កំណើត​ដែល​ក្រសួង​សុខាភិបាល និង​អង្គការ​​អប់រំ​សុខភាព​បន្ត​ពូជ​ដែល​គេ​​ទទួល​ស្គាល់​នោះ​មាន​ដូ​ចជា ការ​លេប​ថ្នាំ​ ការ​ចាក់​ថ្នាំ ការ​ដាក់​កង​ក្នុង​ស្បូន ឬ​ក៏​នៅ​ដើម​ដៃ និង​វិធី​សាស្រ្ដ​មួយ​ទៀត​គឺ​ប្រើ​ស្រោម​អនាម័យ៕ 

ដោយ nob70

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved