Breaking News
Loading...
Thursday, December 19, 2013

Justin Bieber ​នឹង​​ចូល​និវត្តន៍​​នៅ​សប្ដាហ៍​ក្រោយ


តារា​ចម្រៀង​វ័យក្មេង Justin Bieber បាន​និយាយ​ថា​ខ្លួន​នឹង​ចូល​និវត្តន៍​នៅ​សប្ដាហ៍​ក្រោយ បន្ទាប់​​ចេញ​លក់ Album ថ្មី​​ Journals។ ​​​

 

biebermain_10

 

គេ​ឃើញ​ថា​ប៉ុន្មាន​ខែ​​មក​នេះ​តារា​ចម្រៀង​វ័យ១៩ឆ្នាំ Justin មាន​រឿង​អាស្រូវ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ដូច​ជា ដេក​ជាមួយ​ស្រី​រក​ស៊ី យក​ស្រ្ពាយ​បាញ់​ជញ្ជាំង​នៅ​អូស្ត្រាលី​ជាដើម។ តើ​ដោយសារ​តែ​ហេតុ​នេះ​ឬ​ទើប​គាត់​ចង់​ចូល​និវត្តន៍​ពី​ឧស្សាហកម្ម​តន្ត្រី?

 ទោះបីជា​យ៉ាងណា Justin បាន​និយាយ​ថា លោក​នឹង​ចូល​និវត្តន៍​​​នៅ​សប្ដាហ៍​ក្រោយ ដោយ​ហេតុផល​ថា​ចង់​យក​ពេល​វេលា​​សម្រាក​ឱ្យ​បាន​យូរ។ 

“បន្ទាប់​ពី​ចេញ albumថ្មី ខ្ញុំ​នឹង​​ក្លាយ​ជា​បុរស​ចូល​និវត្តន៍។ ខ្ញុំ​នឹង​ចូល​​និវត្តន៍”។ នេះ​ជា​ការ​លើក​ឡើង Justin ទៅ​កាន់​វិទ្យុ Power 106 ក្នុង​រដ្ឋ​ Los Angeles កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

បើ​​តាម​ប្រភព​ជិតស្និទ្ធ​មួយ​បាន​ឱ្យ​ដឹង​ថា គាត់​គ្រាន់​តែ​និយាយ​លេង​ប៉ុណ្ណោះ ហើយ​គ្មាន​បំណង​ចង់​ឈប់​ឡើយ។ ក្រោយ​មក Justin ថា “គេ​គ្រប់​គ្នា​គិត​ថា ខ្ញុំ​អួតអាង​ឬ​ក្អេងក្អាង ប៉ុន្តែ​ខ្ញុំ​មិន​មែន​ជា​មនុស្ស​បែប​នឹង​ទេ។ ខ្ញុំ​ជា​មនុស្ស​យក​ចិត្ត​ទុកដាក់​ដល់​មនុស្ស។ ខ្ញុំ​ទើប​មាន​អាយុ១៩ឆ្នាំ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​ពិត​ជា​មាន​កំហុស​ ដែល​មិន​អាច​ជៀស​បាន”​។ 

ជុំវិញ​រឿង​នេះ Justin ត្រូវ​បាន​មនុស្ស​ជា​ច្រើន​បាញ់​ពាក្យ​សម្ដី និង​ស្ដី​បន្ទោស ​យ៉ាង​ខ្លាំង និង​ថា​ជា​មនុស្ស​ក្អេងក្អាងនិយាយ​អ្វី​មិន​ចេះ​​គិត៕ ​​​ 

ដោយ nob70
ប្រភព៖ lollipop

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved