Breaking News
Loading...
Wednesday, December 18, 2013

ឡូយមែន! ទស្សនាវីដេអូចម្រៀង ចង្វាក់បែបរ៉េប នៅលើទឹកដីស្រុកខ្មែរ បន្តិចទៅមើល


កាលពីពេលថ្មីៗនេះ ខ្មែរឡូតកត់សម្គាល់ឃើញថា មានវីដេអូចម្រៀងមួយ គួរឲ្យចាប់អារម្មណ៍ជាខ្លាំង ទើបហេតុនេះហើយ ខ្មែរឡូត សូមចែករំលែក ដល់ប្រិយមិត្ត របស់ខ្មែរឡូតទាំងអស់ ទស្សនា និង ស្តាប់កំសាន្តទាំងអស់គ្នា។

វីដេអូចម្រៀងនេះ ត្រូវបានបង្ហោះកាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៣ កន្លងទៅថ្មីៗនេះ នៅលើគណនីយូធូបមួយ ដែលមានឈ្មោះថា JRuss Chase។ បទនេះ មានចំណងជើងថា He Ain’t Gotta Know ដែលមានលក្ខណៈជាចង្វាក់បែបបទ រេប ហើយអ្វីដែលគួរឲ្យ ចាប់អារម្មណ៍បំផុតនោះ គឺទីតាំងថត ស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា តែម្តង ដោយនៅក្នុងវីដេអូ បានបង្ហាញពីទិដ្ឋភាពនៅតាមទីកន្លែងនានា ដូចជា ប្រាសាទបុរាណ នៅខេត្តសៀមរាប និង មុខព្រះបរមរាជវាំង នៅរាជធានីភ្នំពេញជាដើម៕

ដើម្បីជ្រាបថាបទនេះមានអត្ថន័យយ៉ាងណាខ្លះនោះ សូមប្រិយមិត្ត ទស្សនាកំសាន្ត នូវវីដេអូខាងក្រោម ទាំងអស់គ្នា៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?


ដោយ សី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved