Breaking News
Loading...
Thursday, December 12, 2013

ឮថា Justin Bieber នឹង​ដើរ​តួ​ក្នុង​​រឿង Fast & Furious 7ជំនួស Paul Walker


មាន​លេច​ឮ​ព័ត៌មាន​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ថា Justin Bieber នឹង​ដើរ​តួ​ក្នុង​​រឿង Fast & Furious 7 ជំនួស Paul Walker។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី​គេហទំព័រ The Inquisitr ម្សិលមិញ។

 

Fast-Furious-7-cast-choices-may-cause-January-restart-Justin-Bieber-replacing-Paul-Walker-665x385

 

ខ្សែភាពយន្ត Fast & Furious 7 ត្រូវ​បាន​ផ្អាក​ថត​មួយ​រយៈ​បន្ទាប់​ពី​តារា​សម្ដែង​ល្បី Paul Walker បាន​ទទួល​មរណភាព​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ។ ហើយ​រឿង​នេះ​នឹង​ចាប់​ផ្ដើម​ថត​វិញ​នៅ​ខែ​មករា ឆ្នាំ ២០១៤​ខាង​មុខ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ស្ទូឌីយោ Universal នៅ​​តែ​ព្រួយ​បារម្ភ​មិន​ដឹង​ថា ត្រូវ​ជ្រើស​តួ​ណា​មក​សម្ដែង។ 

ចំពោះ​ការ​ជ្រើសរើស​តួ​សម្ដែង​ក្នុង​រឿង​វាយប្រហារ​បាញ់​បោះ​នេះ មាន​ចចាមអារ៉ាម​ថា Justin Bieberជា​​បុគ្គល​មួយ​រូប​ដែល​នឹង​ត្រូវ​គេ​ជ្រើស​ឱ្យ​ចូល​សម្ដែង។ ចេះ​តែ​ច្រៀង និង​គូរ​គំនូរ Graffiti ទៀតសោត តើ​ Justin អាច​ថត​ក្នុង​ខ្សែភាពយន្ត​ហក់លោត​នេះ​បាន​ដែរ​ឬ​ទេ?

 

Justin bieber

​​​​​​​​​​​​​​​​​​​​​​​​​​ការ​លេច​ឮព័ត៌មាន​​​វត្តមាន Justin ក្នុង​រឿង Fast & Furious 7 មាន​មតិ​ជាច្រើន​បាន​ធ្វើ​ការ​រិះគន់ និង​មិន​ពេញ​ចិត្ត​ឡើយ តែ​ទោះ​យ៉ាងណា​ ពុំ​ទាន់​មាន​ព័ត៌មាន​ផ្លូវការ​ណា​មួយ​ របស់​ម្ចាស់​ផលិតកម្ម​ផលិត​រឿង Hollywood នេះ​នៅ​ឡើយ​ទេ៕

 

ដោយ nob70
ប្រភព៖ inquisitr

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved