Breaking News
Loading...
Thursday, December 12, 2013

អ្នក​វិភាគ៖ ៥ឆ្នាំ​ទៀត Apple នឹង​បញ្ចូល​គ្នា​ជាមួយ Microsoft ផ្ដួល Google


ក្រុមហ៊ុន Smartphone យក្ស​របស់​អាមេរិក Apple នឹង​បញ្ចូល​ជាមួយ Microsoft នៅ​៥ឆ្នាំ​ទៀត ដើម្បី​ផ្ដួល Google/Android/Facebook។ នេះ​ជា​សម្ដី​អ្នក​វិភាគ Fitz-Gerald ពេល​កន្លង​ទៅ​នេះ។ ​

 

ការ​លើក​ឡើង​របស់​អ្នក​វិភាគ​មក​ពី​ក្រុមហ៊ុន​ហិរញ្ញវត្ថុ Money Map Press បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល។ លោកបាន​ប្រាប់​អ្នកសារព័ត៌មាន Fox Business ថា “អ្នក​គ្រប់​គ្នា​យល់​ថា វា​ពិត​ជា​មិន​គួរ​ឱ្យ​ជឿ តែ​វា​អាច​ទៅ​រួច ហើយ​ Apple និង Microsoft នឹង​បញ្ចូល​គ្នា​​នៅ​ពេល ៥ទៅ១០​ឆ្នាំ​ខាងមុខ​ទៀត”។

 

 

apple-microsoft

អ្នកវិភាគ​រូប​នេះ​បន្ត​ថា Apple ជា​ក្រុមហ៊ុន​ខ្លាំង​ខាង Hardware និង Software ប៉ុន្តែ​ក្រុមហ៊ុន​​នេះ​មិន​ប្រជែង​អត្រា​លក់​ជាមួយ Samsung បាន​ទេ។ ដោយឡែក Microsoft ខ្លាំង​ផង​ដែរ​លើ Hardware និង Software លើ PC ហើយ​បច្ចុប្បន្ន​​ក្រុមហ៊ុន​នេះ​ កំពុង​ងាក​ទៅ​រក​ឧស្សាហកម្ម​ទូរសព្ទ (Windows Phone ដែល​កំពុង​ពេញ​និយម​លើ Nokia)​។ ​បើ​ក្រុមហ៊ុន​នេះ​បញ្ចូល​គ្នា​ លោក​គិត​ថា​ច្បាស់​ជា​យក​ឈ្នះ Google ហើយ​ក្លាយ​ជា​ក្រុមហ៊ុន​ខ្លាំង​ជាងគេ​លើ​លោក។ 

Fitz-Gerald បាន​ឱ្យ​ដឹង​ថា ការ​អះអាង​របស់​គាត់​គឺ​ជា​ការ​ស្ទង់​មើល​ដ៏​ត្រឹមត្រូវមួយ ប៉ុន្តែ​គាត់​មិន​ហ៊ាន​ប្រាកដ​​ដែរ​ថា ក្រុមហ៊ុន​ទាំងពីរ​និង​ធ្វើ​យ៉ាង​ដូច្នេះ​ តែ​វា​នៅ​តែ​អាច​កើត​ឡើង។ ទោះបីជា​យ៉ាងណា ជុំ​វិញ​ការ​វិភាគ​នេះ នៅ​​ពុំ​ទាន់​មាន​ប្រតិកម្ម​អ្វី​ពី​​ក្រុមហ៊ុន​ទាំងពីរ​ខាងលើ​នៅ​ឡើង​ទេ។ 

តើ​ប្រិយមិត្ត​គិត​ថា ក្រុមហ៊ុនទាំងពីរ​នេះ​នឹង​រួម​បញ្ចូល​គ្នា​ដែរ​ឬ​ទេ? 

ដោយ nob70
ប្រភព៖ Cnet, Asiantown

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved