ខណៈ​ដែល iPhone 5S កំពុង​វាយលុក​បណ្ដា​ទីផ្សារ​ជុំវិញ​ពិភពលោក ឯ​ចចាមអារ៉ាម​ជុំវិញ Smartphone ជំនាន់​ថ្មី​របស់ Apple មួយ​ទៀត​គឺ iPhone 6 ល្បី​ឥត​ដាច់។ យោង​តាម​គេហទំព័រ yahoo ថ្មីៗ​នេះ បាន​ចុះផ្សាយ​ថា iPhone 6 ​នឹង​ភ្ជាប់​មុខងារ​ថ្មី​យ៉ាង​ទំនើប​គឺ Eye-ID retina scan សម្រាប់​ស្កេន​ភ្នែក ដើម្បី​ unlock ទូរសព្ទ​ជំនួស​មុខងារ​ស្កេន​ម្រាមដៃ​ដែល​មាន​នៅ​លើ iPhone 5S សព្វ​ថ្ងៃ។

អត្ថបទ៖ អនាគត iPhone Air និង​iPhone 6C ​មាន​រូបរាង​យ៉ាងណា?

គេហទំព័រ SET Solution ជឿជាក់​ថា​កំពូល Smartphone ជំនាន់​ថ្មី​នេះ នឹង​កាន់​តែ​មាន​សុវត្ថិភាព​បំផុត​មិន​ធ្លាប់​មាន​នៅ​លើ​ស៊េរី iPhone មុនៗ ព្រោះ​អ្នក​ប្រើ​អាច unlock ទូរសព្ទ log ចូល​ទៅ App Store គណនី​ធនាគារ និង​សេវាកម្ម​ផ្សេង​ទៀត​បាន ដោយ​ប្រើ​ភ្នែក​ស្កេន​ជា​មួយ​បច្ចេកវិទ្យា EYE ID scan។ មុខងារ​ថ្មី​នេះ​នឹង​ចូល​មក​ជំនួស Touch ID sensor ដែល​មាន​នៅ​លើ iPhone 5S សព្វ​ថ្ងៃ។

យ៉ាងណាមិញ ពុំ​ទាន់​មាន​ការ​អះអាង​ពី Apple នៅ​ឡើយ តែ​ចំពោះ​វីដេអូ​និង​រូបភាព​គំរូ iPhone 6 វិញ​ចេញ​បន្ត​កន្ទុយ​ឥត​ដាច់​សោះ។ ជាក់ស្ដែង វីដេអូ​ខាង​ក្រោម​នេះ នឹង​បង្ហាញ​ពី​រូបរាង​គំរូ​ដែល​សង្កេត​ឃើញ Home button តូច​ជាង​មុន។


គួរ​បញ្ជាក់​ថា កំពូល​ទូរសព្ទ​ជំនាន់​ថ្មី​របស់ Samsung ដែល​មិន​ទាន់​ចេញ​ផ្លូវការ​នៅ​ឡើយ Galaxy S5ក៏​ត្រូវ​បាន​រំពឹង​ដែរ​ថា នឹង​បំពាក់​បច្ចេកវិទ្យា Eye scanner៕

សូមចុច​អាន៖ iPhone 6 និង Galaxy S5 កក្រើក​ឥត​ស្រាក​តំណាល​គ្នា​ម្ដង (មាន​វីដេអូ)