ក្រុម​​អ្នក​ស្រាវជ្រាវ​បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​ការ​​​ផ្ដិត​យក​កោសិកា​ភ្នែក​​របស់​សត្វ​កណ្ដុរ​ពេញវ័យ​ជា​លើក​ដំបូង ​ដែល​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅ​រក​ការ​បណ្ដុះ​ជាលិកា​​ថ្មី​មួយ​​ដែល​អាច​ព្យាបាល​​​​អ្នក​ពិការ​ភ្នែក​​ឲ្យ​មើល​ឃើញ​ឡើងវិញ​បាន។

សូមចុចអាន៖រក​ឃើញ​​ថ្នាំ​គ្រាប់​​​ពន្យាកំណើត​សម្រាប់​បុរស​ ​ការពារ​ដៃគូមិន​ឲ្យ​មាន​ផ្ទៃពោះ​​

តាម​​រយៈ​ការ​ផ្ដិត​យក​កោសិកា​ដើម​របស់​អំប្រ៊ីយ៉ុង​ និង​កោសិកា​​​មិនទាន់​ពេញវ័យ​នៅ​ក្នុង​ភ្នែក​​​​របស់​សត្វ​កណ្ដុរ​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​មក​ពី​សាកលវិទ្យាល័យ Cambridge បាន​​បញ្ជាក់​ថា ជាលិកា​ថ្មី​​ដែល​​បណ្ដុះ​ឡើង​​​អាច​ផ្ដល់​ជីវិត​ឡើងវិញ​ដល់​កោសិកា​ភ្នែក​​​ពិការ​ដែល​បាត់បង់​ ​ឲ្យ​​​​លូតលាស់​​​​ឡើង​​ និង​មាន​លទ្ធភាព​មើល​ឃើញ​ដូច​​​មនុស្ស​ដែល​មាន​ភ្នែក​ល្អ​ធម្មតា​វិញ​បាន។

យោង​តាម​​ប្រសាសន៍​របស់​លោក Keith Martin អ្នក​ដឹកនាំ​ការស្រាវជ្រាវ​ខាងលើ​បាន​បន្ថែម​ទៀត​ថា ចំណុច​នេះ​អាច​បញ្ជាក់​ថា ការ​បាត់បង់​​កោសិកា​សរសៃប្រសាទ​នៅ​ក្នុង​ស្រទាប់​ភ្នែក (របករ៉េទីន) ​របស់​មនុស្ស គឺ​ជា​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ជា​ច្រើន​ហើយ​ឈាន​ទៅ​រក​ការ​​ពិការ​ភ្នែក​បាន។


របករ៉េទីន(ពណ៌ខៀវ) ដែល​ព័ទ្ធជុំវិញ​គ្រាប់​ភ្នែក​អាច​ធ្វើ​ឲ្យ​មនុស្ស​ពិការ​នៅ​ពេល​វា​បាត់បង់

សូមចុចអាន៖អង់គ្លេស​​​ ​ដឹង​ពី​​អាយុ​ស្លាប់​របស់​​អ្នក ​ជឿ​អត់?

ដូច្នេះ ​ជំហាន​ដំបូង​ដើម្បី​អាច​ព្យាបាល​​អ្នក​ពិការ​ភ្នែក​ឲ្យ​​មើល​ឃើញ​ឡើងវិញ​បាន​ លុះត្រាតែ​​ជួសជុល​ ​​កោសិកា​នៅ​ក្នុង​របក​រ៉េទីន​ជា​មុន​សិន តាម​រយៈ​ការ​បណ្តុះ​​ជាលិកា​ថ្មី​មួយ ជំនួស​ឲ្យ​កោសិកា​ភ្នែក​ចាស់​ដែល​បាត់​បង់​ទៅ។ ដោយ​មាន​សុទិដ្ឋិនិយម​ខ្ពស់​ក្នុង​ដំណាក់កាល​​ធ្វើតេស្ត​នេះ ក្រុម​អ្នក​​វិទ្យាសាស្ត្រ​ទាំង​នោះ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ការស្រាវជ្រាវ​នេះ​នឹង​ទទួល​បាន​ជោគជ័យ​នៅ​ពេល​​​អនាគត​​ដ៏​ខ្លី៕​