Breaking News
Loading...
Thursday, December 12, 2013

កម្មកររោកចក្រផលិត iPhone 5 បានបាត់បង់ជីវិត ដោយសារ ធ្វើការយូរ ម៉ោងពេក


តៃវ៉ាន់៖ កម្មកររោងចក្រអាយុ១៥ឆ្នាំម្នាក់បានស្លាប់បាត់បង់ ជីវិត ដោយសារតែជំងឺរលាកសួត ក្រោយពីធ្វើការបានមួយ ខែនៅក្នុងរោង Pegatron Corporation ជារោងចក្រតៃវ៉ាន់ ផលិតទូរស័ព្ទ iPhone 5។ កម្មករម្នាក់នោះមានឈ្មោះ Shi Zhaokun តែងតែធ្វើការ១២ម៉ោងក្នុង មួយថ្ងៃ ហើយ៦ថ្ងៃក្នុង មួយសប្តាហ៍ នៅក្នុងរោងចក្រ Pegatron។ រោងចក្រ Pegatron បាន បដិសេធមិនបានកម្មករណាម្នាក់ បានស្លាប់នៅក្នុងម៉ោងធ្វើការឡើយ ប៉ុន្តែលោក Li Qiang ប្រធានសហជីព កម្មករក្នុងរោងចក្របានអោយដឹងថា មិនមែន តែក្មេងប្រុស Shi ម្នាក់ទេ ដែល បានស្លាប់ក្នុង រោងចក្រនេះ មានមនុស្សប្រមាណ៥នាក់ មកហើយដែលធ្លាប់បានស្លាប់ ដោយសារតែបញ្ហា ស្រដៀងគ្នានេះ។ សហជីពកម្មករនៅក្នុង រោងចក្រនេះបានធ្វើការត្អូញត្អែរ ពីការបំពេញការងារ ហួសម៉ោងពលកម្ម ជាមួយនឹង ស្ថានភាពការងារមិន សមរម្យនៅក្នុង រោងចក្រ Pegatron ដែលជាហេតុ ធ្វើអោយមានកម្មករ ចំនួន៥នាក់បាន ស្លាប់នាពេលកន្លងទៅ។ ម៉ោងពលកម្មនៅ ប្រទេសចិនគឺ៦០ម៉ោង ក្នុងមួយសប្តាហ៍ ប៉ុន្តែក្មេងប្រុស Shi បានបំពេញ ការងារដល់ទៅ ៧៩ម៉ោងនៅសប្តាហ៍ដំបូង ៧៧ម៉ោងនៅសប្តាហ៍ទី២ និង៧៥ម៉ោងនៅសប្តាហ៍ ទី៣ ដែលនេះខុសពីច្បាប់ពលកម្មរបស់ប្រទេសចិន។

Khmer-note

sad-factory

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved