Breaking News
Loading...
Wednesday, December 18, 2013

ប្តី​​កំណាច​ចាក់​.ក​សម្លាប់ប្រពន្ធជាច្រើន​កាំបិត រួច​រត់ទៅ​ចង.ក​សម្លាប់ខ្លួន​ឯង​


រាជធានីភ្នំពេញ ៖ ស្ត្រីជាប្រពន្ធ ត្រូវប្តីកំណាចចាក់.ក ជាច្រើនកាំបិតបណ្តាលឱ្យ រងរបួសធ្ងន់ធ្ងរ ហើយបុរសជាប្តី បន្ទាប់ពីប្រព្រឹត្តរួច បានរត់ទៅចង.កក្នុងបំណង សម្លាប់ខ្លួន តែត្រូវប្រជាពលរដ្ឋទៅចាប់ឃាត់ទាន់ កាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១៨ ធ្នូ ២០១៣ នេះ ស្ថិតនៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ប្រភពបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះឈុន សុភាព អាយុ៣៩ឆ្នាំ ចំណែកឯប្តីឈ្មោះសុខ សុវណ្ណារុន អាយុ៣៥ឆ្នាំ ។ ទោះជាយ៉ាងណា គេនៅពុំទាន់ដឹងពីមូលហេតុនៃការចាក់សម្លាប់ប្រពន្ធនេះទេ តែបើតាមប្រភពប្រជាពលរដ្ឋជិតខាងបានឱ្យដឹង ប្តីប្រពន្ធមួយគូនេះ គឺតែងតែឈ្លោះប្រកែកគ្នាជារៀងរាល់ថ្ងៃ ។ ស្ត្រីរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ 

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved