Breaking News
Loading...
Thursday, December 19, 2013

អាគារកំពស់ ២៥ជាន់ ត្រូវអគ្គីភ័យលេបត្របាក់យ៉ាងសន្ធោរសន្ធៅគួរឲ្យរន្ធត់


យោងតាមប្រភពព័ត៌មាន shanghaiist របស់ប្រទេសចិន បានឲ្យដឹងថា អាគារកំពស់ ២៥ជាន់មួយខ្នង ស្ថិតនៅក្នុងទីក្រុង Guangzhou ប្រទេសចិន ត្រូវបានអគ្គីភ័យលេបត្របាក់ យ៉ាងសន្ធោរសន្ធៅ គួរឲ្យរន្ធត់បំផុត កាលពីវេលាម៉ោង ១១យប់ ថ្ងៃច័ន្ទ ទី១៥ ខែធ្នូ កន្លងទៅនេះ។

ទោះបីជាយ៉ាងនេះក៏ដោយ មានមិននរណាម្នាក់រងរបួស ឬស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៏ដ៏រន្ធត់នេះឡើយ ដោយសារតែអាគារមួយខ្នងនោះ ត្រូវបានគេឈប់ប្រើប្រាស់ អស់រយៈពេលជាង ១០ឆ្នាំមកហើយ។

គួរបញ្ជាក់ផងដែរថា នៅក្នុងហេតុការណ៏ដ៏រន្ធត់នោះ អាគារកំពស់ ២៥ជាន់ ដែលស្ថិតក្នុងទីក្រុង Guangzhou ខេត្ត Guangdong ប្រទេសចិន ត្រូវបានអគ្គីភ័យឆាបឆេះ អស់រយៈពេល ៥ម៉ោងឯណោះ ទើបអាចពន្លត់បានជាស្ថាពរ។

យ៉ាងណាមិញ ទោះបីជាមិនមាននរណាម្នាក់រងរបួស ឬស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៏នោះក៏ដោយ ប៉ុន្តែមិនមានព័ត៌មានណា បញ្ជាក់ឲ្យបានច្បាស់ថា មានមនុស្សជាប់នៅក្នុងនោះ ឬក៏អត់ឡើយ ដោយសារតែអាគារនោះ កំពុងតែស្ថិតក្រោមការសាង់សង់នៅឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖


កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved