Breaking News
Loading...
Friday, December 20, 2013

ឃាត់ខ្លួន ជនជាតិ វៀតណាម ៣នាក់ ជាប់ពាក់ព័ន្ធ បទល្មើសប្លន់ និងលួច


ភ្នំពេញ : ជនជាតិវៀតណាម ៣នាក់ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍ទួលទំពូងទី២ ឃាត់ខ្លួន ពេលកំពុងធ្វើដំណើរតាមផ្លូវ ហើយយឆែករកឃើញស្លាកលេខម៉ូតូ និងសោរ អក្សរតេ ដែលជាឧបករណ៍ សម្រាប់កាច់កម៉ូតូ ដែលពួកគេទាំង៣នាក់ បានលាក់នៅក្នុងកែបម៉ូតូ របស់ខ្លួន ។

ការឃាត់ខ្លួនជនជាតិវៀតណាម ទាំង៣នាក់ សង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មើស លួច និងប្លន់នោះ បានកើត ឡើងកាលពីវេលារសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចផ្លូវលេខ៤៣០ សង្កាត់ទួលទំពូងទី២ ខណ្ឌ ចំការមន នៅខាងក្រោយ ក្លឹបហាត់ប្រាណភ្នំពេញស្ពត ខណ:ដែលកម្លាំងនគរបាល ប៉ុស្តិ៍ទួលទំពូងទី២ ដឹកនាំ ដោយលោកមេប៉ុស្តិ៍ អុឹង ដារា បានជិះម៉ូតូល្បាត នៅក្និងមូលដ្ឋាន ។

មន្រ្តីនគរបាលមូលដ្ឋាន បាននិយាយថា ខណ:ដែលកម្លាំងសមត្ថកិច្ច ជិះម៉ូតូល្បាត នៅក្នុងមូលដ្ឋានរបស់ខ្លួន ស្រាប់តែដក់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យទាំង៣នាក់ ជិះម៉ូតូ ម៉ាកមីអូ ស៊េរីទំនើប ប៉ុន្តែពាក់ ស្លាកលេខចាស់ ទើបមានការសង្ស័យ ហើយឈានទៅដល់ការ ចាប់ខ្លួនតែម្តង ។

ក្រោយការចាប់ខ្លួន ជនសង្ស័យទាំង ៣នាក់ ត្រូវបានទៅសាកសួរ នៅប៉ុស្តិ៍នគរបាលទួល ទំពូងទី២ ដើម្បី មានវិធានការ តាមផ្លូវច្បាប់ ។ យ៉ាងក៏ដោយ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណ របស់ជន សង្ស័យ ទាំង៣នាក់ នៅឡើយទេ ដោយស្ថិតក្រោមការសាកសួរបន្ត ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved