Breaking News
Loading...
Friday, December 20, 2013

រថយន្តក្រុង បុកគោយន្ត ពីក្រោយ បណ្តាលឲ្យ រងរបួស ឪពុកកូន២នាក់


បន្ទាយមានជ័យ៖ ជនរងគ្រោះ២នាក់ ជាឪពុក និងកូន បានរងរបួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តក្រុង ដឹកអ្នកដំណើរ មកពីខេត្តសៀមរាប បានបុកគោយន្តរបស់ពួកគេពីក្រោយ កាលពីវេលាម៉ោងប្រមាណ ៦៖៣០នាទី ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ នេះ ស្ថិតនៅចំណុច ស្ពានព្រែកជីក ឃុំទឹកជោ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

មន្រ្តីនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈជនរងគ្រោះទាំង២នាក់ ឪពុក និងកំពុងធ្វើដំណើរ តាមគោយន្ត លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តក្រុងដឹកអ្នកដំណើរ មកពីខេត្តសៀមរាប បានបុកពីក្រោយបណ្តាល ឲ្យគោយន្ត ក្រឡាប់ខូចស្ទើទាំងស្រុង ប៉ុន្តែសំណាងល្អ ត្រឹមធ្វើឲ្យជនរងគ្រោះទាំង២នាក់ រងរបួសស្រាលតែប៉ុណ្ណោះ។

ក្រោយកើតហេតុ កម្លាំងនគរបាល ស្រុកព្រះនេត្រព្រះ បញ្ជាពីលោកស្នងការ បានចុះទៅជួយអន្តរាគមន៍ភ្លាមៗ ដោយដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ។

យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់បានបញ្ជាក់អំពី អត្តសញ្ញាណ ជនរងគ្រោះនៅឡើយទេ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved