Breaking News
Loading...
Friday, December 27, 2013

ធ្វើកម្មករ អនាម័យ ចាយមិនគ្រប់ ជួញ គ្រឿងញៀន បន្ថែមត្រូវ នគរបាល ចាប់ខ្លួន


បន្ទាយមានជ័យៈ មុនសញ្ញាលក់ ចែកចាយ គ្រឿងញៀន ម្នាក់ត្រូវកម្លាំង នគរបាល ការិយាល័យប្រឆាំង គ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានសហការគ្នា ចាមួយកម្លាំងនគរបាល ការពារ ព្រំដែនគោក លេខ៩១១ ធ្វើការស្ទាក់ចាប់ខ្លួន ខណៈចរាចរណ៍ ថ្នាំញៀនឲ្យម៉ូយ កាលពី វេលាម៉ោង ៣ល្ងាច ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចភូមិព្រៃព្រិច សង្កាត់/ ក្រុងប៉ោយប៉ែត ដកហូតបានថ្នាំញៀន មួយចំនួន។

នាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ លោក ធិន ស៊ិនដេត បានឲ្យដឹងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ នេះថា ជនសង្ស័យមានឈ្មោះ ជា ដា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ជាកម្មករ ធ្វើការផ្នែកអនាម័យ នៅមណ្ឌលសុខភាព ។

លោក ធិន ស៊ិនដេត បានបន្តថា មុនពេលចាប់ខ្លួនជនសង្ស័យ ជា ដា ជាមុខសញ្ញាដែល នគរបាល តាម ស្វែងរកចាប់ខ្លួន ក្រោយពីបើកការ ស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ទើបនៅថ្ងៃព្រហស្បតិ៍នេះ ពេលដែល ជនសង្ស័យកំពុង ធ្វើសកម្មភាពយកគ្រឿងញៀន ទៅលក់ឲ្យម៉ូយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន បាននិង ដកហូត បានថ្នាំញៀន មួយកញ្ចប់ប្រភេទខេទឹកកក មានតម្លៃ៥០០០បាត និងម៉ូតូមួយគ្រឿងផងដែរ។

ក្រោយ សួរនាំជនសង្ស័យត្រូវ បានកសាងសំណុំរឿងបញ្ជូន ទៅតុលាការ ចាត់ការតាមច្បាប់ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved